ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ប្រគល់បណ្ណសរសើរជូនក្រុមហ៊ុន សាមសុង ក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិមេត្រីបរិស្ថាន
ក្រុមហ៊ុន សាមសុងអេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានទទួលនូវបណ្ណសរសើរពីក្រសួងបរិស្ថាន ក្នុងកម្មវិធី “លើកទឹកចិត្តប្រតិបត្តិមេត្រីបរិស្ថាន និងប្រកាសជ័យលាភី ឃុំ-សង្កាត់ ដែលបានចូលរួមចលនាប្រឡងប្រណាំង “ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព” ដែលរៀបចំដោយ អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន។

កម្មវិធីនេះបានប្រារព្ធឡើងកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងបរិស្ថាន ដោយមានការចូលរួមក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្ដម កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន។

ស្របពេលគ្នានេះដែរ ក្រសួងបរិស្ថាន ក៏បានធ្វើការប្រគល់នូវរង្វាន់ជ័យលាភីជូនដល់ភូមិ ឃុំ-សង្កាត់ ចំនួន ៥០ ដែលមានអនាម័យស្អាត, សោភ័ណភាពល្អ និងបរិស្ថានល្អផងដែរ។

“តំណាងក្រុមហ៊ុន សាមសុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងបរិស្ថានដែលបានប្រគល់នូវបណ្ណសរសើរមេត្រីបរិស្ថានក្នុងថ្ងៃនេះ។ ហើយក្រុមហ៊ុន សាមសុង ក៏នៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រឈមមុខនូវភាពលំបាកពីការប្រែប្រួលនៃអាកាសធាតុ (Climate Change) មួយនេះ។ យុទ្ធសាស្ត្រថ្មីរបស់យើង គឺទាក់ទងទៅនឹងនិរន្តរភាពបរិស្ថានដែលចាប់ផ្ដើមចេញពីថាមពលនៃភាពច្នៃប្រណិតបច្ចេកវិទ្យាលើគ្រប់ផលិតផលរបស់សាមសុង ចាប់ពីស្មាតហ្វូនរហូតដល់ឧបករណ៍ប្រើប្រាស់។ យើងបានដាក់បញ្ចូលនូវមុខងារដ៏ពិសេសដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅដល់បរិស្ថាន។ នេះជាបញ្ហាប្រឈមដែលយើងត្រូវយកចិត្តទុកដាក់បំផុត យើងប្រើប្រាស់ធនធានទាំងអស់តាមលទ្ធភាពដែលអាចធ្វើទៅបាន។ យុទ្ធសាស្ត្រនិរន្តរភាពបរិស្ថាននេះ មិនមែនគ្រាន់តែជាចក្ខុវិស័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការអំពាវនាវឱ្យធ្វើនូវសកម្មភាព ហើយយើងក៏កំពុងកំណត់គោលដៅ ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពលើគុណតម្លៃទាំងមូលក្នុងឆ្នាំ ២០៥០”។

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានមានប្រសាសន៍បន្ថែមផងដែរថា “តំណាងឱ្យរាជរដ្ឋាភិបាលពិតជាសូមកោតសរសើរដល់ក្រុមហ៊ុន សាមសុង ចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់លើបរិស្ថានពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ជាពិសេសការជួយកាត់បន្ថយនូវសំរាមអេឡិចត្រូនិក និងអនុវត្តកិច្ចការងារដើម្បីកាត់បន្ថយនូវឧស្ម័នកាបូន”។

សូមបញ្ជាក់ថា គ្រប់ផលិតផលរបស់ក្រុមហ៊ុន សាមសុង មិនថាជាទូរទស្សន៍, ទូរទឹកកក, ម៉ាស៊ីនបោក ខោអាវ ឬទូរស័ព្ទនោះទេ គឺត្រូវបានផលិតឡើងដោយគិតគូរពីបរិស្ថានខ្លាំងបំផុត។ ក្រុមហ៊ុន សាមសុង ពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានក្លាយជាចំណែកមួយក្នុងការ អភិវឌ្ឍប្រទេសកម្ពុជា ដើម្បីអនាគតអ្នកជំនាន់ក្រោយកាន់តែល្អប្រសើរ ក្រោមកម្មវិធី “និរន្តរភាព បរិស្ថាន”។
សូមរំលឹកផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់យុទ្ធនាការ ដើម្បីធ្វើយ៉ាងណាឱ្យ ទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo ២០៣០។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន ២៤/៧ ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ ៖ ១៨០០-២០ ៣២ ៣២!៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង