Connect with us

ព័ត៌មានជាតិ

កាន់តែ​អស្ចារ្យ​! ​អតិថិជន​ ធនាគារ​អេស៊ីលីដា​ប្រើ​គណនី​ចរន្ត​ផ្លើស​ នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​ហួស​ពី​ការ​ស្មាន​

បានផុស

នៅ

​សម្រាប់​ឆ្នាំ​២០២១​នេះ ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បានធ្វើ​ឲ្យ​អតិថិជន​របស់ខ្លួន​ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​ធនាគារ​បាន​បង្កើត​គម្រោង​ថ្មីៗ​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ជួន​ដល់​អតិថិជន​ដែល​កំពុងមាន​ការគាំទ្រ​និង​ប្រើប្រាស់​គ្រប់​សេវា​ផ្សេងៗ​របស់​ធនាគារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​អតិថិជន​ដែល​ប្រើ​គណនី​ចរន្ត​ផ្លើស​( Current account Plus)​នឹង​ទទួលបាន​ការប្រាក់​ខណៈ​កាលពីមុន​មិនមាន​ថែម​ការប្រាក់​ដូចនេះ​ទេ​ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​ការប្រើប្រាស់​លុយ​របស់​អតិថិជន​កាន់តែ​មាន​ប្រសិទ្ធភាព​និង​អត្ថប្រយោជន៍​ថែមទៀត​។​

លោកស្រី សុខ សោភា នាយិកា ប្រតិបត្តិ​ទីផ្សារ បាន​មានប្រសាសន៍ថា​«​គណនី​ចរន្ត​ផ្លើស​នេះ​គឺជា​ប្រភេទ​គណនី​មួយ​ដែល​អតិថិជន​អាច​ប្រើប្រាស់​ពេលណា​ក៏បាន​ស្មា​ណា​ក៏បាន​តាមរយៈ​ការប្រើ​សែក​ទៅ​ឲ្យ​ដៃគូ​របស់គាត់​។​ឥឡូវនេះ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​នៅ​ដដែល​ទាំងអស់​តែ​ធនាគារ​បាន​បន្ថែ​មការ​ប្រាក់​ជួន​គាត់​ទៀត​ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​គាត់​ប្រើប្រាស់​លុយ​កាន់​តែមាន​ប្រសិទ្ធភាព​ហើយ​កាន់តែ​ទទួលបាន​អត្ថប្រយោជន៍​ពីលើ​នឹង​ទៀត​»​។​ លោកស្រី​បាន​បន្តថា​អតិថិជន​ដែល​ប្រើ​គណនី​ចរន្ត​ផ្លើស​មិនចាំបាច់​ផ្ទេរ​លុយ​ពី​គណនី​គណនី​ចរន្ត​ផ្លើស​មក​គណនី​សន្សំ​នោះទេ​ព្រោះថា​គម្រោង​ទាំងពីរ​នេះ​អតិថិជន​ទ​ទទួលបាន​ការប្រាក់​ដូចៗ​​គ្នា​។​

​លោកស្រី​នាយិកា​បាន​ពន្យល់​ទៀតថា​គណនី​ចរន្ត​ផ្លើស គឺជា​គណនី​ចរន្ត​មួយ​ប្រភេទ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្ដល់​អត្រា​ការប្រាក់​ដល់​អតិថិជន​ដែល​បាន​រក្សា​ប្រាក់​បញ្ញើ​ក្នុង​គណនី​តាម​ចំនួន​ដែល​បានកំណត់ ហើយ​គណនី​នេះ អនុញ្ញាត​ឲ្យ​អតិថិជន​អាចដាក់ ឬ​ដក​ប្រាក់​បាន​តាម​តម្រូវការ និង​គ្រប់ពេលវេលា​។​ លោកស្រី​បាន​បន្តទៀតថា លើសពីនេះ​ទៀត​អតិថិជន​អាច​ស្នើសុំ​បើក​គណនី​ជា​ប្រាក់រៀល ប្រាក់​ដុល្លារ​អាមេរិក និង​ប្រាក់​បាត​ថៃ ហើយ​ត្រូវ​ស្នើសុំ​ជាវ​មូល​ប្ប​ទា​នប​ត្រ ដើម្បី​ប្រើប្រាស់​តាម​គោលការណ៍​ហើយ​ការដក​ប្រាក់​អតិថិជន​អាចដាក់​ប្រាក់​បញ្ញើ​ក្នុង​គណនី​តាម​ចំនួន​កំណត់​ដែល​អាច​ទទួលបាន​អត្រា​ការប្រាក់ ឬ​តាម​លទ្ធភាព​ជាក់ស្តែង​។​

​លោកស្រី​បាន​បញ្ជាក់ថា​មធ្យោបាយ​ក្នុងការ​ដាក់​ប្រាក់ រួមមាន ការដាក់​សាច់ប្រាក់ ឬ​មូល​ប្ប​ទា​នប​ត្រ នៅតាម​បញ្ជរ ម៉ាស៊ីន CRM ឬ​ផ្ទេរប្រាក់​ចូល​តាមរយៈ​សេវា​ធនាគារ​អេឡិចត្រូនិក ឬ​ឌីជីថល ឬ​សេវា​បញ្ជា​អចិន្ត្រៃយ៍​ថេរ ការដក​ប្រាក់ និង​ការទូទាត់​អតិថិ​ជ ន​អាច​ដក​ជា​សាច់ប្រាក់ ឬ​ផ្ទេរ​ទៅជា​ប្រាក់​បញ្ញើ​មាន​កាលកំណត់ ឬ​ទូទាត់​ផ្សេងៗ​តាម​តម្រូវការ​។ មធ្យោបាយ​ក្នុង​ការដក​ប្រាក់ និង​ទូ​ទា ត់​នៅតាម​បញ្ជរ​ឬ​ទូទាត់​តាមរយៈ​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក​៕

អត្ថបទពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម