ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅតែងនៅក្បែរម៉ាស៊ីនបូមទឹកជានិច្ច ខណៈទឹកជំនន់លិចផ្ទះពលរដ្ឋ
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខណ្ឌច្បារអំពៅបាននិយាយថា ក្នុងពេលដែលលំនៅឋានរបស់ប្រជាពលរដ្ឋរងការលិចលង់គឺពួកគាត់បានឃើញវត្តមានលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅដឹកយកម៉ាសុីនបូមទឹកដាក់បូមគ្រប់ទីតាំងដែលរងការលិចលង់ធ្វើយ៉ាងណាឲ្យទឹកឆាប់ស្រក។

ជាក់ស្តែងនៅកណ្តាលថ្ងៃត្រង់ថ្ងៃទី ២៧ ខែតុលានេះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានចុះពិនិត្យទីតាំងដាក់ម៉ាសុីនបូមទឹកនៅគ្រប់សង្កាត់ទាំង៥ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅធ្វើយ៉ាងណាប្រើប្រាស់គ្រប់មធ្យោបាយឲ្យតែទឹកបានរីងស្ងួតឆាប់ៗ។
លោក ចេង មុនីរ៉ា បានប្រាប់កម្ពុជាថ្មីថា ចាប់តាំងពីសង្កាត់ទាំង ៥ រងការលិចលង់ដោយជំនន់ទឹកភ្លៀងរួចមក លោកពុំបានចេញទៅណាក្រៅពីយកម៉ាសុីនបូមទឹកខ្នាតធំដាក់បូមហើយលោកចុះជាប់ជាមួយក្រុមបច្ចេកទេសប្រើប្រាស់ម៉ាសុីនក្រែងមានការរអាក់រអួលមិនដំណើរការបូម។

ទន្ទឹមនឹងនេះលោក ចេង មុនីរ៉ា បានសម្ដែងការដឹងគុណដល់ប្រមុខដឹកនាំដែលបានដាក់កម្លាំងកងអន្តរាគមន៍ជួយសង្គ្រោះ របស់អង្គរក្សសម្តេចតេជោនាំយកម៉ាសុីនបូមទឹកដាក់បូមទឹកដោយប្រើប្រាស់ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីបូមទឹកចេញឲ្យឆាប់រីងស្ងួត។
ដោយឡែកលោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានបញ្ជាក់ជំនន់ទឹកភ្លៀងបានបង្កឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋរស់នៅសង្កាត់ទាំង៥ មានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ហើយមកដល់ថ្ងៃទី ២៧ ខែតុលា នេះទឹកបានស្រកចុះជាង ៦០ ភាគរយ៕




អត្ថបទ៖ នរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?