ព័ត៌មានជាតិ
ឆ្នាំ២០២០ រថយន្តដឹកលើសទម្ងន់កំណត់ មានការថយចុះ ធៀបនឹងឆ្នាំ២០១៩
លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ បានដឹកនាំការប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចក្នុងឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១។
កិច្ចប្រជុំនេះប្រព្រឹត្តឡើង កាលពីថ្ងៃសុក្រទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកនាយកខុទ្ទកាល័យ អនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ប្រធាន អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំង ២៨។
យោងតាមរបាយការណ៍នៃការអនុវត្តការងារក្នុងឆ្នាំ២០២០ មានរថយន្តត្រួតពិនិត្យសរុបចំនួន ២ ១០៩ ៣៣០ គ្រឿង មានរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួន ៥៨៦ ១០៣ គ្រឿង ស្មើនឹង ២៧.៧៩% ដែលក្នុងនោះ៖ – រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៥៨២ ៨១៤គ្រឿង
– រថយន្តផ្ទុកលើសទម្ងន់ពី ៥% – ១០% ចំនួន ៧៩គ្រឿង – រថយន្តផ្ទុកលើសទម្ងន់ពី ១០% – ២០% ចំនួន ២ ១៦៦គ្រឿង – រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ចំនួន ១ ០៤៤គ្រឿង។ តាមរបាយការណ៍ ចំនួនរថយន្តដែលលើទម្ងន់កម្រិតកំណត់មានចំនួន ២៧.៧៨% នៃរថយន្តបានត្រួតពិនិត្យសរុប គឺមានការថយចុះចំនួន ០.៩៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលចំនួន ២៨.៧៦% ។ ឆ្នាំ២០២០ លើការពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ដូចជា ពង្រឹងការអនុវត្តដឹកជញ្ជូនឲ្យបានត្រឹមត្រូវ តាមបទប្បញ្ញត្តិដូចចែងក្នុងមាត្រា៦០ នៃច្បាប់ផ្លូវថ្នល់ និងក្នុងករណីយានយន្តដឹកលើសកម្រិតកំណត់ចាប់ពី ២០% ឡើងទៅ ស្ថានីយជញ្ជីងបានឃាត់ទុករថយន្តរយៈពេលមួយឆ្នាំ មានចំនួន ១៧គ្រឿង។
ដោយឡែកទិសដៅឆ្នាំ ២០២១៖ ជ្រកក្រោមប្រធានបទ លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីពង្រឹងគុណភាពប្រសិទ្ធភាពក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មន្ត្រីនៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ត្រូវខិតខំពង្រឹងសមត្ថភាព និងបណ្តុះបណ្តាលការងារដោយប្រើប្រាស់បច្ចេកវិទ្យា និងយន្តការថ្មីៗ ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព។ គ្រប់មន្ត្រីត្រូវបន្តសាមគ្គី និងសហការជាមួយអាជ្ញាធរដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហានេះ។
គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិជាមួយអ្នកពាក់ព័ន្ធ ជាពិសេសជាមួយម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ដើម្បីឲ្យយល់ដឹងពីការអនុវត្តច្បាប់ និងចូលរួមសហការជាមួយមន្ត្រី ដើម្បីអនុវត្តការងារឲ្យបានទូលំទូលាយ និងកាត់បន្ថយការដឹកជញ្ចូនលើសទម្ងន់កម្រិតកំណត់។ ទន្ទឹមនឹងនេះ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងប្រទេសមានការអភិវឌ្ឍ និងរីកចម្រើនច្រើន និងតម្រូវការរបស់រដ្ឋបាលខេត្ត គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នឹងរៀបដាក់ឲ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្មី ២បន្ថែមទៀត នៅផ្លូវក្រវាត់ក្រុងទី២ និងខេត្តក្រចេះ ព្រមទាំងគ្រោងសាងសងស្ថានីយជញ្ជីង២បន្ថែមទៀត នៅតាមខេត្ត ដែលមានតម្រូវការចាំបាច់៕
អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ ខំទុកចិត្តឲ្យទារលុយគេ២០០០ដុល្លារ តែបែរជាចង់ស៊ីដាច់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព២៦ នាទីutes ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ