Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆេះឃ្លាំងស្តុកអាល់កុលនៅខណ្ឌកំបូលមនុស្ស២នាក់រងរបួស

បានផុស

នៅ

ករណីអគ្គិភ័យដែលបានឆាបឆេះឃ្លាំងស្តុកអាល់កុលនៅខណ្ឌកំបូល រាជធានីភ្នំពេញ បានរលត់​ទាំង​​ស្រុង បន្ទាប់ពីការអន្តរាគមពីរថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងដែលប្រើរយៈពេលជាង ៣ ម៉ោងរបស់ភ្នាក់ងារពន្លត់អគ្គិភ័យ។

តាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា មានមនុស្សចំនួន ២ នាក់រងរបួសក្នុងហេតុការណ៍នេះ។​

សូមបញ្ជាក់ថា ហេតុការអគ្គិភ័យឆេះឆេះឃ្លាំងស្តុកអាល់កុល ស្ថិតនៅភូមិត្រាញ់ត្របាញ់ សង្កាត់​ភ្លើង​ឆេះរទេះ ខណ្ឌកំបូល រាជធានី​ភ្នំ​ពេញ។

សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុនៃការឆាបឆេះនេះទេ ខណៈឥទ្ធិពលភ្លើង​បានថមថយ​ទាំង​ស្រុង នៅម៉ោងជាង ១១ ព្រឹកនេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម