Connect with us

ព័ត៌មានជាតិ

​កម្ពុជានាំចេញផ្លែមៀនស្រស់ជាង ១ ម៉ឺនតោនទៅទីផ្សារចិន​

បានផុស

នៅ

គិតចាប់ពីខែមករា ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣នេះ កម្ពុជាបាននាំផ្លែមៀនស្រស់ជាង ១ ម៉ឺនតោន (១១ ៤០៣) ទៅកាន់ទីផ្សារប្រទេសចិន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចេញផ្សាយនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរយៈពេលមួយឆ្នាំកន្លងនេះ អគ្គនាយកដ្ឋានកសិកម្មបានចុះបញ្ជីចម្ការមៀន និងរោង​ចក្រវេច​ខ្ចប់​សម្រាប់នាំ​ចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន​បានចំនួន ៩៧ក្រុមហ៊ុន/ម្ចាស់​ចម្ការ និង១២រោង​ចក្រវេចខ្ចប់ និងទទួលបានការអនុម័តទទួល​ស្គាល់ជាផ្លូវ​ការពីអគ្គរដ្ឋបាលគយ​នៃសាធារណ​រដ្ឋ​ប្រជាមានិតចិន (GACC)។

​ចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់​កម្ពុជាទៅប្រទេសចិន មានចំនួនសរុប ១៤ ៣៤៥,៧៤តោន ក្នុងនោះ នៅឆ្នាំ២០២២ (ថ្ងៃទី២៧ ខែតុលា ដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២) កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន មានចំនួន ២ ៩៤២,៥១តោន ខណៈនៅឆ្នាំ២០២៣ (ចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣)កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិនមានចំនួន ១១ ៤០៣,២៣តោន។

កញ្ញាអ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និងនេសាទ ក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀនស្រស់​របស់ខ្មែរ ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បន្តលើកទឹកចិត្ត និងគាំទ្រសហគ្រាសទាំងអស់ចំពោះ​កិច្ចខិតខំប្រឹងប្រែងនៅក្នុងការកែច្នៃផលិតផលកសិកម្មខ្មែរឲ្យមានតម្លៃបន្ថែមខ្ពស់ ហើយក្រសួងនឹង​សហការជាមួយភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងរុញផលិតផលដែលមានគុណភាពទាំងអស់នេះ ទៅកាន់ទីផ្សារពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម