Connect with us

ព័ត៌មានជាតិ

ថ្ងៃទី៤ ខែវិច្ឆិកា អាជ្ញាធរជាតិអប្សរា ផ្អាកមិនឱ្យចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា នៅល្ងាចថ្ងៃសុក្រទី២៧ ខែតុលានេះ បានជូនដំណឹងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្ដីពីការផ្អាកចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងលិច(ស្ពានបណ្ដែតទឹក)ចាប់ពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណ៍ដែលអាជ្ញាធរជាតិអប្សរាផ្អាកមិនឱ្យចូលទស្សនាប្រាសាទអង្គរវត្តបែបនេះ គឺក្នុងគោលបំណងថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ ស្ពានហាលខាងលិច ក្រោមព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ក្នុងពេលប្រារព្ធពីធីខាងលើភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត តាមច្រកខាងកើតបានជាធម្មតា ដូចមានក្នុងផែនទី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម