Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង ចាប់ផ្តើមបើកការប្រណាំងទូកព្រឹកនេះ

បានផុស

នៅ

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២៣ នេះ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំកម្មវិធីប្រណាំង ទូកទៅតាមប្រពៃណី និងទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមក ធ្វើឡើងនៅតាមបណ្ដោយដង​ស្ទឹងសង្កែ​កណ្ដាលក្រុងបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅមុនថ្ងៃប្រារព្ធពិធីនេះដែរ គេសង្កេតឃើញថា រដ្ឋបាលខេត្តបានសម្រុកយ៉ាងមមាញឹកដើម្បីរៀបចំឆ្នេរស្ទឹង​សង្កែឲ្យមានសោភ័ណភាព​អមទៅដោយវិមានឯករាជ្យយ៉ាងស្រស់ត្រកាលព្រមទាំងមានរៀបចំភ្លើងចម្រុះពណ៌ និងស្តង់លក់ទំនិញគ្រប់ប្រភេទ។

នៅព្រឹកថ្ងៃទី ២៨ ខែតុលា នេះពិធីប្រណាំងទូកង និងទូកប្រពៃណីបានចាប់ផ្ដើមឡើងក្រោមអធិបតីភាពលោក សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំង មេបញ្ជាការកង​កម្លាំងប្រដាប់អាវុធ និងប្រធានអនុប្រធានមន្ទីរនានាជុំវិញខេត្តបានអញ្ជើញចូលរួមផងដែរ​ដោយឡែកប្រជាពលរដ្ឋ​ដែលមកពីតាមបណ្ដាលស្រុកនានាក៏បានចូលមកឈរត្រៀបត្រានៅសងខាងច្រាំងស្ទឹងសង្កែយ៉ាងច្រើនកុះករ។

យោងតាមរបាយការណ៍របស់គណៈកម្មការនៃពិធីបុណ្យអុំទូកនេះបានបញ្ជាក់ថាចំនួនទូកសម្រាប់ចូលរួមប្រណាំងដែលមកពី ខេត្តពោធិសាត់ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង សរុបមានចំនួន ៤៥ ទូកក្នុងនោះគឺ ទូកផ្កាចំណុះពី ៦ ទៅ ១០ នាក់មានចំនួន ៨ ទូក។ទូកខ្នាតអន្តរជាតិនារីចំណុះ ២២ នាក់មាន ២ ទូក។ទូកខ្នាតអន្តរជាតិបុរសចំណុះ ២២ នាក់មាន ៦ ទូក។ទូកខ្លីប្រពៃណីជាតិចំណុះ ២៣ នាក់មានចំនួន ២៣ ទូកក្នុងនោះមានទូកមិត្តភាពចំនួន ៣ ទូក។ទូកងវែងដែលជាទូកប្រពៃណីជាតិចំណុះចាប់ពី ៦៨ នាក់ឡើងទៅមានចំនួន ៦ ទូកដោយសរុបកីឡាករ​និងកីឡាការិនី​មានចំនួន១.៥៩៦ នាក់ក្នុងនោះកីឡាពេញសិទ្ធិមានចំនួន ១.២៧៣ នាក់ និងកីឡាបម្រុងមានចំនួន ៣២៣ នាក់។

ដោយឡែកនៅថ្ងៃទី ២៩ ខែតុលា ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូកហើយក៏ជាថ្ងៃដែលទូកទាំង​អស់ត្រូវប្រកាស​ជ័យលាភី គឺមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រនិងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលនឹងអញ្ជើញមកចូលរួមបិទកម្មវិធីនិងប្រគល់ពាន​រង្វាន់ដល់ទូក​ដែលទទួលបានជ័យជំនះផងដែរ៕ អត្ថបទ: សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៥ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៧ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៨ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម