ព័ត៌មានជាតិ
ខេត្តព្រះសីហនុ មានផលិតផលកសិកម្ម និងឧស្សាហកម្មសក្តានុពល ៧មុខ
បច្ចុប្បន្ននេះខេត្តព្រះសីហនុ មានផលិតផលកសិកម្ម និងឧស្សាហកម្ម សក្តានុពលចំនួន៧មុខ ដែលត្រូវបាន ជ្រើស រើសវាយតម្លៃ និងទទួលស្គាល់ដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយកាលពីខែឧសភា ឆ្នាំ២០២៣ ព្រមទាំងផលិតផលមួយចំនួនទៀត ត្រូវបានកត់សម្គាល់ថា ជាផលិតផលសក្តានុពលរបស់រាជធានី-ខេត្ត។ បើតាមការបញ្ជាក់របស់លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ នៅក្នុងក្នុងសិក្ខាសាលាស្តីពី « ការកំណត់អត្ត សញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា» កាលពីថ្ងៃទី ២៧ ខែ តុលា។
លោក មីន កុម្ភៈ បានបន្តថា ផលិតផលទាំងនោះ មានដូចជា បង្គារក្រៀម ត្រីងៀតក្រៀម យីហ៊ឺក្រៀម ត្រីប្រឡាក់ ទឹក មាត់ត្រចៀកកាំ សាច់ក្តាម ផ្ដៅ និងដូងក្រអូប ហើយផលិតផលទាំងនោះ បាននិងកំពុងចរាចរលើទីផ្សារ និងជំរុញ ការផ្សព្វផ្សាយ តាមរយៈការតាំងពិព័រណ៍ពាណិជ្ជកម្មក្នុង និងក្រៅប្រទេស យុទ្ធនាការទិញផលិតផលខ្មែរ និងវេទិកា ផ្សេងៗ។
លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការកំណត់ អត្តសញ្ញាណ មុខទំនិញ តាមលក្ខខណ្ឌស្តង់ដារ គឺជាសក្តានុពលដ៏សំខាន់របស់កម្ពុជា ហើយខេត្តព្រះសីហនុ ការយល់ ដឹងពីតម្រូវការរបស់អតិថិជនប្រើប្រាស់ ក្នុងទីផ្សារសេរីនៅពេលបច្ចុប្បន្ន គឺជាយន្តការមួយ សម្រាប់អ្នកផលិតក្នុង ការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិទាំងលក់ក្នុងស្រុកនិងការនាំចេញទៅក្រៅប្រទេស។
លោកបញ្ជាក់ថា ការយល់ដឹងអំពីតម្រូវការរបស់អតិថិជន នាសម័យទំនើបនាពេលនេះ គឺជាកូនសោរមួយក្នុងការដោះស្រាយនូវរាល់បញ្ហាផ្សេងៗដែលកំពុងប្រឈម ក្នុងការប្រកួតប្រជែងលើទីផ្សារសកល ចំពោះផលិតផលខ្មែរ ដែលជាមុខទំនិញអដ្ឋិភាព ទាំង១០រួមមាន: ១.ស្រូវអង្ករ ២.ស្វាយ ៣.ដំឡូងម៉ី ៤.ផ្លែមាន ៥.ផ្លែតាងែន ៦.ផ្លែចេក ៧.ស្វាយចន្ទី ៨.ជ័រកៅស៊ូ ៩.ម្នាស់ ១០.ម្រេច.។
មន្ត្រីជំនាញ បានលើកឡើងទៀតថា ទីផ្សារខាងក្រៅរបស់កម្ពុជា មានហើយ ប៉ុន្តែគន្លឹះសំខាន់គឺនៅលើក្រុមផលិតរបស់កម្ពុជា ត្រូវពង្រឹង ឱ្យបានល្អទៅតាមអ្វីដែលអតិថិជនត្រូវការ ដូចជាទៅលើគុណភាព តម្លៃនៃមុខទំនិញ ម៉ាកយីហោ ជាពិសេសត្រូវផ្អែកលើអនាម័យជាចម្បង។ ទាំងនេះក្នុងន័យលើកកម្ពស់កំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្ត ឆ្ពោះទៅសម្រេចឱ្យបាននូវកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលចក្ខុវិស័យប្រែក្លាយជាប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ