Connect with us

ព័ត៌មានជាតិ

លោក ឡុង ឌីម៉ង់ បង្ហាញពីសក្តានុពល​សេដ្ឋកិច្ច​ខេត្តព្រះសីហនុ ទៅកាន់មន្ត្រីជាន់ខ្ពស់​វៀតណាម

បានផុស

នៅ

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Do Hung Viet អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយម​វៀតណាមកាលពីថ្ងៃទី២៦ តុលា លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឡើងអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គម ផែនការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ ព្រមទាំងកិច្ចសហប្រតិបត្តិការ​មួយចំនួនដែលរដ្ឋបាលខេត្តកំពុងអនុវត្ត ទៅកាន់លោក Do Hung Viet ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញឆន្ទៈខិតខំធ្វើយ៉ាងណាបង្កើនសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាង​ប្រជាជននិងប្រជាជន, ប្រទេសនិងប្រទេស ឱ្យកាន់តែជិតស្និតបន្ថែមទៀត។

ទន្ទឹមនេះ គណៈប្រតិភូក៏បានទៅទស្សនាទីតាំងសំខាន់ៗមួយចំនួននៃខេត្តព្រះសីហនុមានដូចជា៖ រូបសំណាកព្រះ​ថោងនាងនាគ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្វែងយល់ពីការអភិវឌ្ឍ និងសក្តានុពលរបស់​ខេត្តក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគជាដើមផងដែរ។

សូមបញ្ជាក់ថា គោលបំណងនៃការអញ្ជើញរបស់គណៈប្រតិភូវៀតណាមមកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី៨ ដែលឆ្នាំនេះខេត្តព្រះ​សីហនុត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ។

លោក ឡុង ឌីម៉ង់ បានគូសបញ្ជាក់ថា នេះជាកិតិ្តយសមួយសម្រាប់ខេត្តព្រះសីហនុ ដែលគណៈកម្មាធិការ​បានជ្រើសរើសយកខេត្តព្រះសីហនុ ធ្វើជាទីតាំងនៃកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម