ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាលប្រកាសទប់ស្កាត់មិនឲ្យឡើងថ្លៃអគ្គិសនី ទោះបីពិភពលោកជួបវិបត្តិ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសនឹងទប់ស្កាត់ការឡើងថ្លៃអគ្គិសនី ដើម្បីកុំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងកម្មវិធីសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រក្នុងរាជធានីភ្នំពេញនៅព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងចំពោះកម្មករកម្មការិនីជាង ១ ម៉ឺននាក់ ក្នុងការធានាមិនឲ្យឡើងថ្លៃអគ្គិសនី ទោះបីពិភពលោកកំពុងជួបវិបត្តិ។

សម្តេច ហ៊ុន ម៉ាណែត លើកឡើងថា ប្រទេសមួយចំនួនបានដំឡើងថ្លៃអគ្គិសនី ប៉ុន្តែកម្ពុជានឹងគ្រប់គ្រងមិនឲ្យឡើងថ្លៃ រួមទាំងខិតខំសម្រួលតម្លៃឲ្យបានសមរម្យថែមទៀត។
បើតាមប្រមុខរដ្ឋាភិបាល កម្ពុជានឹងខិតខំស្វះស្វែងរកប្រភពអគ្គិសនីផ្សេងទៀតរួមទាំងការប្រើប្រាស់ថាមពលសូឡា។ កម្ពុជាមិនអាចពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមទាំងស្រុងដូចជាធ្យូងថ្ម និងប្រេងដើម្បីផលិតថាមពលអគ្គិសនី ដោយសារស្ថានភាពវិបត្តិពិភពលោកដូចជាសង្គ្រាមនៅអ៊ុយក្រែន និងសង្រ្គាមរវាងអ៊ីស្រាលអែលប៉ាឡេស្ទីនអាចប៉ះពាល់ដល់ការផ្គត់ផ្គង់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «ការវាយគ្នានៅរុស្សីអ៊ុយក្រែនធ្វើឲ្យដាច់ខ្យល់នៅខ្មែរ សិង្ហបុរី ថៃ នាំឲ្យមានវិបត្តិស្បៀង និងថាមពល»។
ទាក់ទងការលើកកម្ពស់ជីវភាពដល់កម្មករកម្មការិនី នាយករដ្ឋមន្រ្តីកម្ពុជារូបនេះអះអាងថា រដ្ឋាភិបាលនឹងខិតខំដំឡើងប្រាក់បៀវត្សនិងការឧបត្ថម្ភផ្សេងទៀត ធ្វើយ៉ាងណាឲ្យជីវភាពរបស់កម្មករកម្មការិនីកាន់តែល្អប្រសើរថែមទៀត៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ