Connect with us

ព័ត៌មានជាតិ

កូវីដធ្វើទុក្ខដល់ព្រះសង្ឃទៀតព្រះចៅអធិការមួយអង្គដង្ហោយ​រកជំនួយ

បានផុស

នៅ

ព្រះគ្រូវត្តអំពិលថ្កើង ព្រះនាម ប៉ាន់ ឈុនមានសង្ឃដីការអំពាវនារកជំនួយ ពីញាតិញោមពុទ្ធបរិស័ទជួយដល់កុមារកំព្រា និងកុមារក្រីក្រ ដែលមកជ្រកកោននឹងព្រះអង្គកំពុងចិញ្ចឹមឲ្យរៀនជំនាញភ្លេងពិណពាធដើម្បីប្រកបរបរចិញ្ចឹមជីវិតទៅថ្ងៃមុខ។
ព្រះគ្រូ ចន្ទមង្គលរង្សី ប៉ាន់ឈុន ជាព្រចៅអធិការគង់នៅក្នុងវត្តអំពិលថ្កើងដែលស្ថិតនៅភូមិថ្មី ឃុំ ព្រែកតូច ស្រុក មោងឬស្សី ខេត្ត បាត់ដំបង។ ក្មេងៗកំព្រាដែលព្រះអង្គមានចំនួន ១២ នាក់ ដែលមានអាយុចន្លោះ ៦ ដល់១២ ឆ្នាំ និងកំពុងរៀនបឋមសិក្សា។

ព្រះគ្រូ ចន្ទមង្គលរង្សីមានសង្ឃដីកាថាក្រោយពីមានជំងឺកូវី១៩ ព្រះអង្គក៏ពិបាកដែរ ក្នុងការចិញ្ចឹមកុមារទាំងនោះ ដោយសារការរាំងស្ទះបច្ច័យមួយចំនួន។

ព្រះគ្រូ ចន្ទមង្គលរង្សី ប៉ាន់ឈុន ជាព្រចៅអធិការគង់នៅក្នុងវត្តអំពិលថ្កើង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកធ្លាប់តែពីមុនមកមានពុទ្ធបរិស័ទមួយចំនួននៅស្រុកក្រៅតែងតែជួយតាមរយៈដល់ព្រះអង្គជួយទៅដល់ជនក្រីក្រ ដែល អ្នកនាង ចិន្តា អ៊ុក យ៉ែម ចាន់ លោកចន ប្រគេនព្រះអង្គដើម្បីជួយដល់ប្រជាជនក្រីក្រនៅក្នុងប្រទេស​កម្ពុជា។

ប៉ុន្តែដេាយសារមាន ជម្ងឺ កូវីដ១៩ ព្រះអង្គហាក់ធ្លាក់បច្ច័យរាំងស្ទះជួបផលវិបាកយ៉ាងខ្លាំង ព្រះអង្គក៏កំពុងនៅជំពាក់បច្ច័យ គ្រូ ភ្លេងពិណពាធ មួយវង់ ដែលមានតម្លៃ ៣២០០ ដុល្លាររយៈពេលដល់ឆ្នាំហើយ។

ដោយសារតែការអាណិតអាសូរដល់កុមារដែលជាទំពាំងស្នងឬស្សីបន្តវេនប្រទេសជាតិ ទោះជាយ៉ាងណាព្រះអង្គតែងតែមានចិត្តមេត្តាសន្តេាសជួយ សង្គ្រោះដល់ប្រជាជនដែលមានការរងគ្រោះចំពោះបញ្ហាផ្សេងៗ ទៀតដែរហេីយព្រះ​អង្គតែងតែកៀរគរ រកជំនួយខ្មែរទាំងនៅស្រុកក្រៅនិងខ្មែរក្នុងស្រុកដេីម្បីបានជួយដល់ប្រជាជនខ្មែរយើង។

ជាពិសេសចិត្តដែលធ្លាប់សង្គ្រោះដល់កុមារកំព្រាខ្វះខាត ក្រីក្រព្រះអង្គបានប្រមូលកុមារទាំងនោះមកចិញ្ចឹមឲ្យរៀនសូត្រនៅក្នុង វត្តបទុមវតីហើយក៏បានបង្កើតជាក្រុមភ្លេងពិណពាធ ១វង់ ឲ្យកុមារមានចំណេះដឹងសម្រាប់ជាទ្រព្យជាប់នឹងប្រាណដើម្បីចិញ្ចឹមជីវិតទៅថ្ងៃអនាគត៕

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥៧ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម