Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ថ្លែងថា បើត្រឹមទិញដីលក់ដី វាអត់បានចូលរួមដល់ការអភិវឌ្ឍប៉ុន្មានទេ

បានផុស

នៅ

ក្នុងវេទិកាជួបសំណេះសំណាលជាមួយកម្មករ នៅមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ​ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែតុលានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើត្រឹមទិញដីលក់ដី វាមិនបានចូលរួមជំរុញដល់ការអភិវឌ្ឍប្រទេសជាតិប៉ុន្មាននោះទេ។ តែផ្ទុយទៅវិញ ការអភិវឌ្ឍពិតប្រាកដ គឺលុះត្រាតែមានផលប្រយោជន៍ដល់ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «ពាក្យថា ដីមានតម្លៃនោះ បងប្អូនថា ដីឡើងថ្លៃ អាដីឡើងថ្លៃ វាក៏ឡើងដែរ ល្អសម្រាប់ម្ចាស់ដី ត្រឹមតែដីឡើងថ្លៃ មិនគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍទេ»។ សម្ដេចធិបតី បានបញ្ជាក់ថា ការអភិវឌ្ឍ តម្លៃពិតនៃដី ឬតំបន់មួយ ទាល់តែវាបានចូលរួមផ្ដល់ផលប្រយោជន៍ឱ្យដល់ប្រជាជនកាន់តែច្រើន ទើបហៅថា ការអភិវឌ្ឍ។

សម្ដេចធិបតី សង្កត់ធ្ងន់ថា៖ «បើត្រឹមទិញដីលក់ដី វាអត់បានចូលរួមការអភិវឌ្ឍប៉ុន្មានទេ តែបើយកដីមួយកន្លែង មកអភិវឌ្ឍន៍តំបន់នោះឱ្យទៅជាកន្លែងសំដៅបង្កើតសកម្មភាពការងារ ជាអាទិ៍ បង្កើតរោងចក្រ-សហគ្រាស ផ្សារ សាលារៀន ឱ្យបានច្រើន ដើម្បីចូលរួមជួយធ្វើយ៉ាងណាឱ្យពលរដ្ឋមានការងារធ្វើ មានជីវភាពល្អប្រសើរ ទើបជាការអភិវឌ្ឍពិតប្រាកដ»។

ជាមួយគ្នានេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី បានគូសបញ្ជាក់ដែរថា ការអភិវឌ្ឍរនបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាច្រើនឆ្នាំមកនេះ តែងតែគិតគូ ហើយបាននិងកំពុងអនុវត្តជាប់ជាប្រចាំនូវយុទ្ធសាស្ត្រនេះ ដើម្បីផ្ដល់ជាផលប្រយោជន៍ និងចែកផលលាភឱ្យដល់ដៃប្រជាពលរដ្ឋ ក៏ដូចជាជំរុញដល់សេដ្ឋកិច្ច-សង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម