Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ ខេត្តកំពង់ចាម រៀបចំកម្មពិធីប្រណាំងទូក រយៈពេល២ថ្ងៃ តាមដងទន្លេមេគង្គ

បានផុស

នៅ

ថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីប្រណាំងទូក ង បណ្តែតប្រទីប រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ តាមបណ្តោយដងទន្លេមេគង្គ មុខវេទិកាអុំទូកខេត្ត ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងការលើកស្ទួយវិស័យ ទេសចរណ៍ និងថែរក្សាប្រពៃណីទំនៀមទម្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី សុភក្ត្រ័ អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានដឹងថា កម្មវិធីសប្បាយៗ  ក្នុងពិធីបុណ្យអុំទូក នៅឆ្នាំនេះរបស់រដ្ឋបាលខេត្ត មិនត្រឹមតែចូលរួមការថែរក្សាប្រពៃណីរបស់ដូនតាខ្មែរនោះទេ ប៉ុន្តែបង្កើតឡើងដើម្បីបង្ករភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងការលើកស្ទួយវិស័យទេសចរណ៍ និងថែរក្សាទំនៀមទម្លាប់។

បើតាមលោក ស្រី សុភក្ត្រ័ កម្មវិធីបុណ្យអុំទូក រយៈពេល ២ថ្ងៃនេះ នៅថ្នាក់ខេត្ត មានទូក ង ទាំងខ្នាតខ្លី  និងខ្នាតវែង  ចំនួន៤៨ទូក ចូលរួមប្រណាំង និងបានរៀបចំស្តង់តាំងពិរពណ៌ចំនួន១១០ស្តង់ ដោយក្នុងនោះ មានស្តង់តាំងពិព័រណ៍ផលិតផលរបស់រដ្ឋបាលក្រុងស្រុកទាំង១០​ មានស្តង់មន្ទីរអង្គភាពជុំវិញខេត្ត និងមានស្តង់លក់ដូរទំនិញជាច្រើនប្រភេទ ទាំងម្ហូបអាហារ ភេសជ្ជៈ ផលិតផលភូមិមួយផលិតមួយ ហេីយមានការប្រគុំតន្រ្តីជូនប្រជាពលរដ្ឋទស្សនាកំសាន្ត។

រដ្ឋបាលខេត្តកំពង់ចាម ក៍បានអំពាវនាវ និងផ្សព្វផ្សាយដល់សាធារណៈជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ អញ្ជើញមកទស្សនាកំសាន្តសប្បាយរីករាយក្នុងកម្មវិធីនេះប្រកបដោយទំនួលខុសត្រូវខ្ពស់៕

អត្ថបទ និង រូបភាព ៖  ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម