ព័ត៌មានជាតិ
ចិន នឹងរៀបចំពិព័រណ៍អប់រំ ចិន-អាស៊ាន ជាលើកដំបូង នៅកម្ពុជា នាដើមខែធ្នូ ខាងមុខ
សមាគម កម្ពុជា-ចិន ដើម្បីផ្លាស់ប្ដូរការអប់រំ និងសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា នឹងរៀបចំពិព័រណ៍អប់រំ ចិន-អាស៊ាន ជាលើកដំបូងនៅប្រទេសកម្ពុជា នាថ្ងៃទី ១ និងទី ២ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខ នៅផ្សារទំនើបអូឡាំព្យាដ ដើម្បីធ្វើការទាក់ទាញនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសចិន ឲ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នចំនួននិស្សិតកម្ពុជារៀននៅចិនមានចំនួនតិចតួចនៅឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍អប់រំ ចិន-អាស៊ាន នៅព្រឹកថ្ងៃទី ២៨ តុលានេះ លោក កាវ ជាន ប្រធានសមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្ដូរការអប់រំ បានមានប្រសាសន៍ថា ការរៀបចំតាំងពិព័រណ៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងធ្វើការផ្លាស់ប្ដូររវាងប្រទេសចិន និងអាស៊ាន ក៏ដូចជាប្រទេសកម្ពុជាផងដែរ ទាក់ទងនឹងវិស័យអប់រំ។

លោកបានបន្តថា ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចប្រទេសចិន ឈរលំដាប់ទី ២ នៅលើពិភពលោក ហើយទន្ទឹមនឹងការរីកចម្រើនសេដ្ឋកិច្ចរីកចម្រើន ធ្វើឲ្យវិស័យអប់រំនៅប្រទេសចិន ក៏មានការរីកចម្រើនផងដែរ។ ប៉ុន្តែនិស្សិតកម្ពុជា នៅមិនទាន់មានការយល់ដឹងឲ្យបានទូលំទូលាយពីវិស័យអប់រំនៅប្រទេសចិននៅឡើយទេ។

លោកបានបន្តទៀតថា បើតាមក្រសួងអប់រំចិន បច្ចុប្បន្នមានប្រទេសចំនួន ១៥ បានបញ្ជូនសិស្សទៅរៀននៅប្រទេសចិន ក្នុងនោះមាន ១២ ប្រទេស នៅទ្វីបអាស៊ីមាន ៧ ប្រទេស នៅក្នុងតំបន់អាស៊ាន ក្នុងនោះប្រទេសថៃឈរលំដាប់ទី ១ បន្ទាប់មកប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសឡាវ។ ចំណែកប្រទេសកម្ពុជា មានសិស្សរៀននៅកម្ពុជាតិចជាងគេ គឺស្ថិតនៅលំដាប់ទីប្រទេស ១៥។

យោងតាមតួលេខរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា មាននិស្សិតកម្ពុជាប្រមាណ ៥០០ នាក់ បានទៅសិក្សានៅប្រទេសចិនជារៀងរាល់ឆ្នាំ។

លោកបានបន្ថែមថា ដូចនេះទើបយើងរៀបចំពិព័រណ៍នេះឡើងដើម្បីផ្សព្វផ្សាយពីវិស័យអប់រំនៅប្រទេសដល់សិស្សនិស្សិតកម្ពុជាបានយល់ដឹង ព្រោះពិព័រណ៍នេះមានការផ្តល់អាហារូបករណ៍ ៥០០ កន្លែង សម្រាប់ផ្តល់ជូនដល់និស្សិតកម្ពុជា និងមានសាកលវិទ្យាល័យជាង ៥០ កន្លែង មកពីប្រទេសចិន និងសាកលវិទ្យាល័យនៅកម្ពុជាជាង ៥០ កន្លែង ចូលរួមពិព័រណ៍ផងដែរ ដោយរំពឹងថា ក្នុងរយៈពេល ២ ថ្ងៃ នឹងមាននិស្សិតចូលរួមទស្សនាពិព័រណ៍ប្រមាណ ២ ម៉ឺននាក់។

លោកសង្ឃឹម និងជឿជាក់ថា តាមរយៈពិព័រណ៍នេះ នឹងផ្តល់ឱកាសព័ត៌មាននានាដល់សិស្សានុសិស្សនៅកម្ពុជាដែលមានបំណងទៅសិក្សានៅប្រទេសចិន។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងសមាគម កម្ពុជា-ចិន ដើម្បីផ្លាស់ប្តូរការអប់រំ ដែលបានខិតខំប្រឹងប្រែងសហការងាររួមគ្នាក្នុងការបង្កើតឲ្យមានកម្មវិធីពិព័រណ៍អប់រំ ចិន-អាស៊ាន ដែលនឹងរៀបចំឡើងនៅរាជធានីភ្នំពេញនាចុងឆ្នាំ ២០២៣ ខាងមុខនេះ។

លោកប្រធានមន្ទីរ បានមានប្រសាសន៍ថា «ជាការពិតណាស់ កម្មវិធីពិព័រណ៍អប់រំ ចិន-អាស៊ាន ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មាន សិក្សានៃសាកលវិទ្យាល័យនានារបស់ប្រទេសចិន ជូនដល់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសនាពេលអនាគត មួយផ្នែកទៀតក៏អាចទាក់ទាញសិស្សានុសិស្សរបស់ប្រទេសចិនមកបន្តការសិក្សានៅ ប្រទេសកម្ពុជាវិញដូចគ្នា»។
លោកប្រធានមន្ទីរ បានបន្តថា «ក្នុងនាមថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា នៃរាជធានីភ្នំពេញ និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមគាំទ្រជាឱឡារិក និង ត្រៀមខ្លួនជានិច្ច ក្នុងកិច្ចជួយសម្រួល ដើម្បីជំរុញការផ្សព្វផ្សាយ ស្ដីពី កម្មវិធីពិព័រណ៍អប់រំចិន- អាស៊ាន ដែលនឹងរៀបចំឡើងនៅរាជធានីភ្នំពេញនាចុងឆ្នាំ ២០២៣ ខាងមុខនេះ ឲ្យកាន់តែទូលំទូលាយ និងទទួលបានការគាំទ្រពីសំណាក់គ្រឹះស្ថានសាធារណៈ និងគ្រឹះស្ថានឯកជន ឲ្យកាន់តែខ្លាំងឡើងថែមទៀត»។
លោកបណ្ឌិត តុង វណ្ណៈ ប្រធានសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា បានមានប្រសាសន៍ថា ពិព័រណ៍នេះ ពិតជាមានសារសំខាន់ណាស់ចំពោះសិស្សានុសិស្សថ្នាក់ទី ១២ ដែលត្រៀមប្រឡងបាក់ឌុប និងត្រៀមបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សានៅតាមសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជាក៏ដូចជាទៅបន្តការសិក្សានៅប្រទេសចិន។
លោកបានបន្តថា «ខ្ញុំយល់ថាការរៀបចំការតាំងពិព័រណ៍នៅចុងឆ្នាំនេះ នឹងក្លាយជាការផ្តល់ព័ត៌មានយ៉ាងសំខាន់សម្រាប់សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិដែលបានបញ្ចចប់ការសិក្សា និងបន្តការសិក្សានៅតាមសាកលវិទ្យាល័យក្នុងការសម្រេចចិត្ត និងជ្រើសរើសនូវការតម្រង់ទិសទៅលើមុខជំនាញដែលគាត់ចង់ថាតើគាត់ត្រូវសិក្សានៅក្នុងស្រុក ឬទៅបន្តការសិក្សានៅក្រៅប្រទេស»៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ