Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្តកំពត ​ដាក់​វិធានការ​ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩ តាមព្រំដែន ក្រោយ​សម្ដេច​តេជោ ប្រកាស​

បានផុស

នៅ

បន្ទាប់ពី​ទទួលបាន​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន ក្នុង​ការដាក់​វិធានការ​រឹតបន្តឹង​ឲ្យ​អាជ្ញាធរខេត្ត ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេសជិតខាង បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​បញ្ហា​ការ​បង្ការ​ទប់ស្កាត់​នៃ​ការ​នាំ​ចូល មេរោគ​កូ​វីដ​១៩​មក​ក្នុង​ប្រទេស ពិសេស​ការ​ផ្ទុះឡើង​នៅក្នុង​សហគមន៍​មួយចំនួន​នៃ​ប្រទេស​វៀតណាម​ពេល​ថ្មីៗ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដើម្បី​អនុវត្ត​ឲ្យទទួលបាន​ប្រសិទ្ធភាព លោក ជាវ តា​យ អភិបាល​ខេត្តកំពត អមដំណើរ​ដោយ​អភិបាលរង​ខេត្ត​មួយចំនួន នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ ២០២១ បាន​ចុះ​ទៅដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដាក់​វិធានការ​ឲ្យ​អាជ្ញាធរ​ស្រុក សមត្ថកិច្ច​កងកម្លាំង និង​មន្ត្រី​ពាក់ព័ន្ធ ឈរជើង​តាម​ច្រកទ្វារ និង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត ដើម្បី​ដាក់​ជា​វិធានការ រឹតបន្ដឹង​ឲ្យ​អនុវត្ត បាន​ម៉ឺងម៉ាត់ ពី​បញ្ហា​ការបង្ការ​ទប់ស្កាត់ ការ​នាំចូល​មេរោគ​កូ​វីដ​១៩​មក​ក្នុងប្រទេស​កម្ពុជា​។​

​លោក ជាវ តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់ថា បើទោះបី​រយៈពេល​កន្លងមក អាជ្ញាធរ​ស្រុក​ជាប់​ព្រំដែន និង​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ឈរជើង​តាម​ច្រកទ្វារ​និង​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម បាន​អនុវត្តតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​និង​ក្រសួងមហាផ្ទៃ ក្នុង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​មាន​លក្ខណៈ​ល្អប្រសើរ​យ៉ាងណាក្ដី ។ ប៉ុន្តែ​នៅ​ចំពោះមុខ​នេះ គ្រប់​អាជ្ញាធរ​ស្រុក កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​នៅ​ច្រកទ្វារ និង​ឈរជើង​តាម​បណ្ដា​ខ្សែ​បន្ទាប់​ព្រំដែន​គោក​និង​ព្រំ​ដែនទឹក កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​ទាំងអស់ ត្រូវតែ​បង្កើន​ស្មារតី​យកចិត្តទុកដាក់​អនុវត្ត បទបញ្ជា​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ក្នុង​ការបង្ការ​ទប់ស្កាត់​ការនាំ​ចូល​នៃ​ជំងឺ​កូ​វីដ​១៩​ពី​បណ្ដា​ប្រទេសជិតខាង​ជាប់​ព្រំដែន​។ ជា ពិសេស​សម្រាប់​ខេត្តកំពត​ ដែល​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​មាន​ប្រសិទ្ធភាព​ដាច់ខាត​។​

​លោក​អភិបាលខេត្ត ក៏បាន​ណែនាំ​ដាក់​ជា​វិធានការ ដល់​កងកម្លាំង​សមត្ថកិច្ច​ឈរជើង តាម​ច្រកទ្វារ​និង​តាម​ខ្សែបន្ទាត់​ព្រំដែន​គោក​ព្រំ​ដែនទឹក​រវាង​កម្ពុជា​វៀតណាម ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​ទាំងអស់​។ ស្ថិត​នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ គឺ​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​ចេញទៅ​ប្រទេស​វៀតណាម ​ក្នុង​ករណី​ដែល​មិនមាន​ការចាំបាច់​ធំដុំ​បំផុត ហើយ​ចំពោះ​ការវិល​ចូលមកកម្ពុជា​វិញ​មិន​ថា​ប្រជាពលរដ្ឋ​ខ្មែរ ឬ​បរទេស​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃជា​ដាច់ខាត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​គ្មាន​ការលើកលែង​។ ពិសេស​ផងដែរ ​ក៏​ត្រូវ​រឹតបន្តឹង​ហាមឃាត់​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មានការ​លួច​ចេញចូល​តាម​បណ្តា​ច្រករបៀង​ទាំងអស់ ព្រមទាំង​ព្រំដែន​ទឹក​ក៏​ត្រូវមាន​វិធានការ​ម៉ឺងម៉ាត់ ​ផងដែរ​។​ ចំពោះ​រាល់​ទំនិញ​ចេញចូល ត្រូវ​ឲ្យ​មាន​ដំណើរការ​ធម្មតា ប៉ុន្តែ​ត្រូវ​ត្រួតពិនិត្យ ឲ្យ​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ

សូមចុចអាន៖ ​ឆ្នាំ​២០២០ រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់​ មានការ​ថយចុះ ធៀប​នឹង​ឆ្នាំ​២០១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម