ព័ត៌មានជាតិ
អាជ្ញាធរស្រុកសេសានរៀបចំប្រណាំងទូកង និងស្តង់តាំងផលិតផលកសិកម្មរបស់ជនជាតិដើមភាគតិច
អាជ្ញាធរស្រុកសេសាននៅថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២៣ វេលាម៉ោង ២ រសៀលនេះ បានរៀបចំពិធីប្រណាំងទូក ង មកពីបណ្ដាឃុំនីមួយៗក្នុងស្រុកសេសាន និងរៀបចំស្តង់លក់ផលិតផលកសិកម្មរបស់កសិករជាពិសេសបងប្អូនជនជាតិដើមភាគតិច ព្នង និងជនជាតិព្រៅ ដើម្បីបង្ហាញពីផលិតផលធម្មជាតិ ដែលពួកគាត់ផលិតបាន។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ចាក់ថា៖ ក្នុងពិធីរៀបចំប្រណាំងទូកងនេះយើងក៏បានរៀបចំស្តង់តាំងលក់ផលិតផលកសិកម្មដើម្បីប្រជាពលរដ្ឋមានប្រាក់ចំណូល និងមានទីផ្សារកសិផល ហើយកសិករបានយកកសិផលរបស់ខ្លួនមកលក់ប្រកួតប្រជែងរវាងឃុំនិងឃុំ នៅក្នុងពិធីបុណ្យអុំទូកនេះផងដែរ។
លោកអភិបាលស្រុកបន្តថា ការរៀបចំប្រណាំងទូកងនេះ ស្រុកសេសានបានរៀបចំទូកងសម្រាប់ចូលរួមអុំកម្សាន្តនៅថ្ងៃចេញព្រះវស្សានេះ ដើម្បីយើងរួមគ្នាអភិរក្សប្រពៃណីវប្បធម៌ ផ្សារភ្ជាប់និងការអភិវឌ្ឍន៍ និងរៀបចំឲ្យមានភាពសប្បាយរីករាយផងដែរ។

លោក ប៉ែន សុបុល មេឃុំក្បាលរមាសបានគាំទ្រចំពោះការផ្ដួចផ្ដើមរៀបចំកម្មវិធីប្រណាំងទូកនេះព្រោះបានបង្កើនភាពកំសាន្តសប្បាយ និងបានបង្ហាញឲ្យយុវជនជំនាន់ក្រោយ រួមគ្នាអនុវត្តបន្តផងដែរនូវប្រពៃណីវប្បធម៌របស់ជាតិយើង។
លោកបន្តថា៖ ថ្ងៃចេញព្រះវស្សា ជាបុណ្យមួយដែល ចាស់ទុំ ក៏ដូចជាព្រះសង្ឃនៅតាមទីរាមតែងតែរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ។ ហើយក្នុងនាម អាជ្ញាធរឃុំ លោកបានដឹកនាំយកទូកអុំដែលមានចំណុះ ៨ នាក់ មកចូលរួមអុំកំសាន្តសប្បាយនៅថ្ងៃចេញព្រះវស្សានេះ។

លោកស្រី សន ម៉ារី រស់នៅភូមិឃុំ កំភុន តំណាងឱ្យ អាជីវករ កសិករបានគាំទ្រការរៀបចំកម្មវិធីនេះព្រោះបានផ្តល់លទ្ធភាពឱ្យកសិករនាំយក ផល្លានុផល បន្លែបង្ការយកមករៀបចំលក់នៅក្នុងកម្មវិធីនេះ នឹងមានទីផ្សារទៅថ្ងៃខាងមុខទៀត។
សូមបញ្ជាក់ថា ពិធីរៀបចំប្រណាំងទូកបានបង្ហាញ ពីការីកចម្រើនពីវិស័យកសិកម្មផង នឹងធ្វើ ទីរួមស្រុកសេសាន មានភាពសប្បាយរីករាយ ព្រោះនៅតាមឃុំចំនួន ៦ បានមកចូលរួមក្នុងនោះមានឃុំស្រៅ, ឃុំសាមឃួយ, ឃុំកំភុន, ឃុំភ្លុក, ឃុំស្រែគរ និងឃុំក្បាលរមាស និងមានបងប្អូនជនជាតិព្នងនិងជនជាតិព្រៅ មកតាំងលក់ផលិតផលនិងអ៊ុទូកប្រណាំងផងដែរ៕
អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?