ព័ត៌មានជាតិ
ប.ស.ស. ចំណាយថវិកាជាង២លានរៀលសម្រាប់ផ្តល់តាវកាលិកសន្តិសុខសង្គមដល់កម្មករនិងមន្រ្តីសាធារណៈ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងនៅរសៀលថ្ងៃទី ២៩ ខែតុលានេះថា គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣ ប.ស.ស.បានផ្តល់តាវកាលិកសន្តិសុខសង្គម ដល់កម្មករនិយោជិត មន្រ្តីសាធារណៈ និងបុគ្គលស្វ័យនិយោជន៍ប្រមាណជាង ២ លានរៀល (២០១៧២៧៧) ដែលមានអ្នកទទួលសេវាប្រមាណជាង២លាននាក់។

លោកបានបន្តថា ក្នុងនោះរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារក្នុងវិស័យឯកជនដែលអនុវត្តនៅឆ្នាំ២០០៨ ដល់បច្ចុប្បន្នបានផ្តល់តាវកាលិកផ្នែកហានិភ័យការងារចំនួន ២៦៩ ៥៨៨ឯកសារ ដែលមានជនរងគ្រោះចំនួន ១៨៣ ០៤៨នាក់ ស្រី ៣៣ ៣៣១នាក់ ចំណាយសរុបអស់ ១៩១ ៩២៥,៩៨ លានរៀលនិងវិស័យសាធារណៈចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដល់បច្ចុប្បន្នបានផ្តល់តាវកាលិកផ្នែកហានិភ័យការងារចំនួន ១៨៥ ឯកសារ ដែលមានជនរងគ្រោះចំនួន ១៤៨នាក់ ស្រី ៣៨ នាក់ ចំណាយសរុបអស់ ៦៥៩,៧ លានរៀល។

លោកបានបន្តទៀតថាចំណែករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពក្នុងវិស័យឯកជនដែលអនុវត្តនៅឆ្នាំ២០១៦ ដល់បច្ចុប្បន្នមានសមាជិកចូលប្រើប្រាស់សេវាចំនួន ១៣ ៩១៥ ០៣០ករណី ស្រី ១០ ៦០៧ ៤៧១ករណី ដែលចំណាយសរុបអស់ ១ ៥៨១ ២២៩,៩៥ លានរៀល និងបានផ្តល់តាវកាលិកផ្នែកថែទាំសុខភាពដល់សមាជិកវិស័យឯកជន ចំនួន ៤៦២ ៣២៤នាក់ ស្រី ៤២៨ ៩៤៨នាក់ និងបានទូទាត់ជូនមូលដ្ឋានសុខាភិបាលចំនួន ៦៦ ២៥៦ឯកសារនិងវិស័យសាធារណៈដែកអនុវត្តនៅឆ្នាំ២០១៨ ដល់បច្ចុប្បន្នមានសមាជិក ចូលប្រើប្រាស់សេវាចំនួន ១ ៤៥៦ ៣១០ករណី ស្រី ៦១៣ ០៥៧ករណី ចំណាយសរុបអស់ចំនួន ២៤៣ ៤២១,៣៧លានរៀល។
លោកបានបន្ថែមថាក្រៅពីនេះបុគ្គលស្វ័យនិយោជន៍ដែលបានអនុវត្តគម្រោងសាកល្បងចាប់ពីខែមេសា ឆ្នាំ២០២៣មកមានសមាជិកជាបុគ្គលស្វ័យនិយោជន៍ចូលប្រើប្រាស់សេវាចំនួន ៥០៥ករណី ស្រី ១៤៣ករណី ចំណាយសរុបអស់៣៧លានរៀល៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ