Connect with us

ព័ត៌មានជាតិ

លោក ហង់ ជួនណារ៉ុន អញ្ជើញជាអធិបតី ក្នុងពិធីប្រណាំងទូកង នាថ្ងៃបង្ហើយ នៅក្រុងកំពង់ចាម

បានផុស

នៅ

(កំពង់ចាម)៖ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធី ប្រណាំងទូកង បណ្តែតប្រទីប តាំងពិព័រណ៌ និង អុជកាំជ្រួច ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលជាថៃ្ងផ្តាច់ព្រ័ត្រ សម្រាប់ពិធីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ  អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ចំនួនទូកដែលបានចូលរួមប្រកួតរយៈពេល ២ ថ្ងៃ មានសរុប ៤៨ ទូក ក្នុងនោះទូក «ង» មានចំនួន ២០ ទូក និងទូកខ្នាតអន្តរជាតិមាន ២៨ ទូក។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ទូកដែលទទួលជ័យលាភី គឺ ផែនលេខ ១ មាន៥ ទូក ទទួលបាន ពានរង្វាន់១ ទង់ជ័យលាភី១ និង ថវិកា ២លានរៀលក្នុង ១ទូក ។  ចំពោះផែនចំណាត់ថ្នាក់លេខ ២ ទទួលបាន ទង់ជ័យលាភី ១ និងប្រាក់ ១លាន ៥សែនរៀល ក្នុង១ទូក ។ រីឯផែនទូកចំណាត់ថ្នាក់លេខ ៣ ទទួលបានទង់ជ័យលាភី១ និងថវិកា ១លានរៀល ក្នុង ១ទូក ។

ជាមួយគ្នានេះ លោក ហង់ ជួនណារ៉ុន បានយកឱកាសនោះថ្លែង វាយតម្លៃខ្ពស់ចំពោះ លោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍ ប្រណាំងទូក «ង» បណ្តែតប្រទីប តាំងពិព័រណ៌ និង អុជកាំជ្រួច ដើម្បីបង្ករនូវ ក្តីសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ មកពីទីជិតឆ្ងាយ ក្រោមម្លប់នៃសន្តិភាព។

ម្យ៉ាងទៀតការផ្ដួចផ្ដើម រៀបចំឲ្យមានពិធីនេះឡើង គឺពិតជាបានចូលរួមថែរក្សានូវវប្បធម៌ប្រពៃណី និងលើកស្ទួយវិស័យកីឡាអុំទូករបស់ដូនតាខ្មែរផងដែរ៕

អត្ថបទ និង រូបភាព ៖  ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម