Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង មានភ្ញៀវទេសចរចូលរួមកម្សាន្តជាង១លាននាក់ ក្នុងឱកាសពីធីបុណ្យអុំទូក

បានផុស

នៅ

រយ:ពេលពីរថ្ងៃដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពីធីបុណ្យអុំទូកក្នុងឱកាសចេញព្រះវស្សានេះ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកម្សាន្តមានចំនួនរហូតដល់ជាងមួយលាននាក់ ដែលធ្វើអោយបរិយាកាសមានភាពអធឹកអធមក្រៃលែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ដែលបញ្ជាក់ដោយលោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងថា បើគិតជាតួលេខនៅក្នុងរយ:ពេលពីរថ្ងៃ គឺថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ គឺមានចំនួនភ្ញៀវសរុបដូចខាងក្រោម៖ 

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវជាតិ មានចំនួន ៤២១,៥០០ នាក់ មានការកើនឡើង ៥៨៨.៨៥% បើ ធៀបឆ្នាំ២០២២ មានចំនួន ៦១,១៨៩ នាក់ ។ ភ្ញៀវអន្តរជាតិ មានចំនួន ២០៥ នាក់ មានការកើនឡើង ១៣០.៣៤ % បើធៀបឆ្នាំ២០២២ មានចំនួន ៨៩ នាក់ ។ ភ្ញៀវទេសចរសរុប មានចំនួន ៤២១,៧០៥ នាក់ មានការកើនឡើង ៥៨៨.១៨% បើធៀបឆ្នាំ២០២២ មានចំនួន ៦១,២៧៨ នាក់ ។

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវជាតិ មានចំនួន ៦៧៣,៥០០ នាក់ មានការកើនឡើង ៤២៧.១៣% បើធៀបឆ្នាំ២០២២ មានចំនួន ១២៧,៧៦៨ នាក់ ។ ភ្ញៀវអន្តរជាតិ មានចំនួន ២៥៧ នាក់ មានការកើនឡើង ១១២.៤០ % បើធៀបឆ្នាំ២០២២ មានចំនួន ១២១ នាក់ ។ ភ្ញៀវទេសចរសរុប មានចំនួន ៦៧៣,៧៥៧ នាក់ មានការកើនឡើង ៤២៦.៨៣% បើធៀបឆ្នាំ២០២២ មានចំនួន ១២៧,៨៨៩ នាក់ ក្នុងនោះសរុបរួម ០២ ថ្ងៃ ខែតុលា ឆ្នាំ២០២៣។

ភ្ញៀវទេសចរណ៍សរុប មានចំនួន ១,០៩៥,៤៦២ នាក់ មានការកើនឡើងចំនួន ៤៧៩.១០% ធៀបឆ្នាំ២០២២ មានចំនួន ១៨៩,១៦៧ នាក់ ។ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន ១,០៩៥,០០០ នាក់ មានការកើនឡើងចំនួន ៤៧៩.៥០% ធៀបឆ្នាំ២០២២ មានចំនួន ១៨៨,៩៥៧ នាក់ ។ ភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៦២ នាក់ មានការកើនឡើងចំនួន ១២០% ធៀបឆ្នាំ២០២២ មានចំនួន ២១០នាក់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម