ព័ត៌មានជាតិ
ការប្រណាំងទូក២ថ្ងៃ៖ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរជាង ៥០ម៉ឺននាក់
ពិធីប្រណាំងទូក “ង” បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៌ផលិតផលរយ:ពេល ២ថ្ងៃ ក្នុងក្រុងកំពង់ចាម មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តជាង៥០ម៉ឺននាក់ ក្រោមបរិយាកាសសប្បាយរីករាយ ពុំមានហេតុការណ៍មិនល្អកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការប្រារព្ធពិធីប្រណាំងទូក “ង” បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៌ភូមិមួយផលិតផលមួយ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៣ មានភ្ញៀវទេសចរចូលរួមទស្សនា ប្រមាណជិត ១៦ម៉ឺននាក់ ក្នុងនោះ ភ្ញៀវបរទេស ៧១នាក់។ ដោយឡែក ថ្ងៃទី២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង៣៥ម៉ឺននាក់ ក្នុងនោះ ភ្ញៀវបរទេស ៣១៨នាក់។ ដូច្នេះ សរុបភ្ញៀវទេសចរទាំង ២ថ្ងៃ មានចំនួនជាង ៥០ម៉ឺននាក់ ។

ទន្ទឹមនឹងនេះដែរ ចំពោះបញ្ហា សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងកម្មវិធីសប្បាយៗ ពិធីបុណ្យអុំទូកនៅឆ្នាំនេះ លោក ត្រី សោមរស់ ស្នងការរងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចរាចរនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា រយៈពេលចាប់តាំងពីថ្ងៃទី២៣ រហូតថ្ងៃដល់ប្រណាំងទូក ថ្ងៃបញ្ចប់ គឺប្រព្រឹត្តទៅយ៉ាងរលូន ពុំមានហេតុការណ៍ណាមួយកេីតឡេីងគួរឲ្យកត់សម្គាល់ឡេីយ ពោល គឺ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ គ្មានអំពេីហិង្សា ឬ គ្រោះថ្នាក់ដល់អាយុជីវិតឡេីយ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី