Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មស្វាគមន៍ធុរជនថៃ ពង្រីកការវិនិយោគនៅកម្ពុជា

បានផុស

នៅ

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងស្វាគមន៍ធុរជនថៃ ដែលមានគម្រោងវិនិយោគ ឬពង្រីកការវិនិយោគនៅកម្ពុជា ដោយអាចស្វែងយល់លម្អិតពីសក្តានុពល និងឱកាសវិនិយោគ ឬបណ្តាក់ទុនរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកអត្ថ​ប្រយោជន៍​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ឱ្យបានជាអតិបរមា។ ក្នុងនោះក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា នឹងត្រៀម​ខ្លួនជានិច្ច​ក្នុងការចូលរួមសម្របសម្រួលការវិនិយោគ ការធ្វើធុរកិច្ចរបស់វិស័យឯកជន និងការបន្តធ្វើសាមញ្ញកម្មលើសេវាសាធារណៈរបស់ខ្លួន ព្រមទាំងការធ្វើអទិភារូបនីយ៍កម្មជាលក្ខណៈបុរេសកម្ម បង្កើននូវឋាមវ័ន្តក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ លោកស្រី ចម និម្មល លើកឡើងនេះនៅក្នុងកម្មវិធី”ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣” ដែលរៀបចំដោយសមាគមសហគ្រិនយុវជនកម្ពុជា សាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEAD) កាលពីចុងសប្តាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈកម្មវិធីនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើការវាយតម្លៃខ្ពស់ និងលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនយុវជន​កម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ដែលបានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីនេះឡើង និងបានលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីបែបនេះជាប្រចាំ ដើម្បីលើក​កម្ពស់សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ខណៈដែលកម្មវិធីនេះ មានការចូលរួមពីតួអង្គសំខាន់ៗជាច្រើនមានដូចជា អគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកតំណាងស្ថានទូតព្រះរាជាណាចក្រថៃ​ប្រចាំព្រះរាជាណាចក្រកម្ពុជា ធុរជនកម្ពុជា និងថៃជាច្រើនរូប។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ រយៈពេល៩ខែ ឆ្នាំ ២០២៣ សម្រេបានប្រមាណជាង ២.៨ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៣.៤ពាន់លានដុល្លារ។ សម្រាប់ការនាំចេញរបស់កម្ពុជា ទៅថៃ រយៈពេល៩ខែនេះ សម្រេចបាន ៦៥២លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ២.១ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម