ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី បញ្ជាក់ពីគោលបំណងបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនជាការបង្ខំឲ្យប្រជាពលរដ្ឋ ត្រូវតែដោះស្រាយតាមយន្ដការនេះនោះទេ តែជាជម្រើសបន្ថែមសម្រាប់ដោះស្រាយវិវាទ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផលប្រយោជន៍នៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺដោះស្រាយវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទដទៃទៀត តាមរយៈការសម្រុះសម្រួលផ្សះផ្សា ដោយផ្អែកទៅលើកិច្ចព្រមព្រៀងរវាងភាគីពាក់ព័ន្ធ និងតាមការស្នើសុំរបស់ភាគីវិវាទ ដែលភាគីវិវាទយល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា ការបង្កើតយន្ដការនេះ មិនមែនយន្ដការបង្ខំបងប្អូនឲ្យទៅទេ ពេលមានវិវាទបងប្អូនអាចជម្រើសដែលមានស្រាប់ ទៅតុលាការ រកចាស់ទុំ ឬមួយអ្នកណាឲ្យដោះស្រាយ ឬមួយក៏យកពឹងផ្អែកទៅលើអាជ្ញាធរថ្មីនេះ អត់បង្ខំទេ មិនមែនមានន័យថា បើមិនទៅតុលាការ ត្រូវតែដោះនៅទីនេះ អត់ទេ ជាជម្រើសរបស់បងប្អូននៅក្នុងការដោះស្រាយ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទ ដែលមានភាពងាយស្រួលឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់ ឲ្យតែជិតជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន។ ម្យ៉ាងទៀត ដើម្បីជួយកាត់បន្ថយចំណាយពេលវេលា ក្នុងការដោះស្រាយមិនទុកឲ្យទំនាស់រ៉ាំរ៉ៃ នោះឡើយ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់