Connect with us

ព័ត៌មានជាតិ

ករណីអគ្គិភ័យកើតឡើងបន្តកន្ទុយគ្នា២លើកក្នុងថ្ងៃតែមួយ

បានផុស

នៅ

នៅវេលាម៉ោង ១ រសៀថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ មានហេតុការអគ្គិភ័យ​កើតឡើងមួយ​ចក​ន្លែង​ទៀត ដោយឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជ​ធានី​ភ្នំពេញ។

ចំពោះមូលហេតុនេះមិនទាន់ដឹងនៅឡើយទេ ខណៈដែលសមត្ថកិច្ច​បានអន្ត​រាគម​ពន្លត់ទាំងស្រុង​ហើយសម្ភារៈត្រូវបំផ្លាញស្ទើរទាំងអស់ផងដែរ។

ដោយឡែក ករណីអគ្គិភ័យដែលបានឆាបឆេះឃ្លាំងស្តុកអាល់កុលនៅខណ្ឌកំបូល រាជធានីភ្នំពេញ បានរលត់​ទាំង​​ស្រុង បន្ទាប់ពីការអន្តរាគមពីរថយន្តពន្លត់អគ្គិភ័យដោយប្រើឡានទឹកអស់ ៣៦ គ្រឿង​​។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូល មូលហេតុនៃការឆាបឆេះនេះ បណ្តាលមក​ពី​ការទុសេខ្សែរភ្លើង។

ដោយឡែក ទំហំនៃការខូចខាត ឃ្លាំងស្តុកទំហំ១៦ម៉ែត្រ គុណ២៥ម៉ែត្រ បានបំផ្លាញ​សម្ភារ​អស់​ទាំងស្រុងខណៈមិនបានបណ្ដាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម