Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ត្រៀមថវិកា ២៥០០លានដុល្លារ ដំឡើងបៀវត្សរ៍ដល់មន្ត្រីរាជការឆ្នាំ ២០២៤

បានផុស

នៅ

រ​ដ្ឋា​ភិ​បា​លកម្ពុជា ត្រៀម​​ចំ​ណា​យ​ថ​វិកា​ជា​តិប្រមាណ ២៥០០លានដុល្លារ ស​ម្រា​ប់​ការ​បើ​ក ​និង​ដំឡើង​ប្រាក់​បៀ​វ​ត្ស​រ៍ដល់​ម​ន្ត្រី​រា​ជកា​រ​ ​និង​ក​ង​ក​ម្លាំង​ប្រ​ដា​ប់អា​វុ​ធ​ នៅឆ្នាំ ២០២៤​​។​​​ នេះបើយោ​ង​តាម​ខ្លឹ​ម​សារ​ស​ង្ខេ​ប​នៃ​សេ​ច​ក្តី​ព្រា​ង​ច្បា​ប់​ ​ស្តីពី​ហិ​រ​ញ្ញវ​ត្ថុ​ស​ម្រា​ប់កា​រ​​គ្រប់​គ្រ​ងឆ្នាំ​២​០​២៤ ផ្ស​​​ព្វ​ផ្សា​យ​ដោយ​ក្រ​សួ​ង​​សេដ្ឋ​កិ​ច្ច​ និ​ង​ហិរ​ញ្ញ​វ​ត្ថុ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេ​ច​ក្តី​ព្រា​ង​ច្បា​ប់​ បានបញ្ជាក់ដូច្នេះថា «​រ​ដ្ឋា​ភិបា​ល​គ្រោ​​​ង​ចំ​ណាយ​ថ​វិ​កា​​ជា​តិស​រុ​ប​ចំ​នួន​ ៣៧ ១១០ ៤០៤ លាន​រៀល​ ​ដែល​ស្មើ​នឹ​ង​ចំនួ​ន​ ​២៩​,​៩​៦%​ ​នៃ​សមា​មា​ត្រ​ផ​លិ​ត​ផ​ល​ក្នុ​ង​ស្រុ​ក​សរុប ​​(ផ.ស.ស.) ដែល​ថ​យចុះ​ជាង​ច្បា​ប់ថ​វិ​កា​​ ​​ឆ្នាំ២​០​២​៣​ ចំ​នួ​ន​ ៥,៣%»។ ​​

​​សម្រា​ប់​ថ​វិ​កា​ថ្នាក់​ជា​តិ​ដែល​ត្រូ​​វចំ​ណា​យ​នៅ​ឆ្នាំ​២០​២​៤​ ​មា​នរ​ង្វ​ង់​ ​៣​៤​ ​៤​៩​៧ ​៤​៤​៤​លា​ន​រៀ​ល​ ស្មើ​នឹ​ងអា​ត្រា​ ​២៤​,​១​​៣​% ​នៃ​ផ​.​ស.​ស​.​ ​និង​ចំ​ណា​យ​ចំ​នួ​ន ​៤​ ៣​៣​១​ ៨​៧​១ ​លា​ន​រៀល​ ​ទៅ​​​លើ​គ​ម្រោ​ងចំ​ណា​យ​ថ្នា​ក់​ក្រោម​ជា​តិ​ ​ដែល​ស្មើ​នឹ​ង​អា​ត្រា​ ៣​,០​៣​%​ ​នៃផ​.​ស.​ស​.​។​​

​ក្នុ​ង​នោះ​​ ​គ​ម្រោ​ង​ចំណា​យ​ទៅ​លើ​ប​ន្ទុ​ក​បុ​គ្គលិ​ក​រដ្ឋ​​ ឬ​ប្រា​ក់​បៀ​វ​ត្ស​រ៍ម​ន្ត្រីរា​ជ​កា​រ ​និ​ង​ក​ងក​ម្លាំ​ង​ប្រ​ដា​ប់​អាវុ​ធ​ស្ថិ​ត​ក្នុង​រ​ង្វ​ង់​ ​១០​ ​២​៥​៤ ​​៩​៦​៧ លា​ន​រៀ​ល​ ឬ​ស្មើ​ប្រ​មា​ណ ​២​,​៥ ​ពា​ន់លា​ន​ដុល្លា​រ​អា​មេរិ​ក​ ​បែង​ចែ​ក​ជា​ ​៣ ផ្នែ​ក ​ក្នុង​នោះ​មា​ន (​ទី​១​) ​​កា​រជ្រើ​ស​រើ​សម​ន្ត្រី​ក្រ​បខ័​ណ្ឌ​ថ្មី​ ​ជំនួ​ស​អ្ន​កចូ​ល​និវ​ត្ត​ន៍​,​ ​(​ទី​២)​ ​កា​រដំ​ឡើ​ង​បៀ​វត្ស​រ៍ជូន​ម​ន្ត្រីរា​ជ​កា​រ​ ​និង ​(​ទី៣​)​ កា​រ​ដំ​ឡើ​ងប្រា​ក់​បំ​ណា​ច់មុ​ខ​ងា​រ​។​​​

​ខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់បានបញ្ជាក់ទៀតថា ​រ​ដ្ឋ​មាន​គោ​លបំ​ណ​ង​ប​ន្តអ​នុ​វ​ត្ត​គោ​លន​យោ​បាយ​ដំ​ឡើ​ង​ប្រាក់​បៀ​វ​ត្សរ៍អ​ប្ប​បរ​មា​ជូ​នម​ន្ត្រី​រាជ​កា​រ​ ប្រា​ក់បៀ​វ​ត្ស​រ៍មូ​លដ្ឋា​ន​ម​ន្ត្រី​រា​ជ​កា​រ ​និ​ងក​ម្លាំ​ង​ប្រ​ដា​ប់អា​វុ​ធ​នៅ​ឆ្នាំ២​០​​២​៤​ ​ក្នុ​ង​រ​ង្វ​ង់អា​ត្រា​ ​៥%​។​ ហើយ​រ​ដ្ឋក៏នឹ​ង​ផ្ត​ល់ប​ន្ថែ​មជូ​ន​ ២​២ ​៥០​​០​ ​រៀល​ ​ស​ម្រាប់​ម​​ន្រ្តី​រា​ជ​កា​រ​ស៊ី​វិ​ល ​ដែ​លមា​​ន​ប្រា​ក់​បំ​ណា​ច់មុ​ខ​ងា​រ​ក្នុ​​ង​កម្រិ​តចា​ប់​ពី​ ១ ១៣០ ០០​០​ រៀ​ល ​ចុះ​ក្រោ​ម ​និ​ង​ប​ន្ថែម​ជូ​ន​ ២០ ០០០​ រៀ​ល​ ស​ម្រា​ប់​ម​ន្រ្តីរា​ជកា​រដែ​ល​មា​ន​ប្រា​ក់​បំ​ណាច់​មុ​ខ​ងារ​​ក្នុ​ងក​ម្រិ​ត​ចា​ប់ពី​ ១ ១៣០ ១០០​ រៀល​ ​ឡើង​ទៅ​។​​

​​​​ចំពោះការផ្ត​ល់​បន្ថែ​ម​ជូ​ន ​២​៥​ ០​០​​០ ​រៀ​ល​ ស​ម្រា​ប់​ម​ន្រ្តីន​គ​រ​បាល​ជា​តិ ​និ​ង​យោធិ​ន​ ​ដែ​ល​មា​នប្រា​​​ក់​បំ​ណាច់​មុ​ខ​ងារ​ ​ក្នុ​ងក​ម្រិ​ត​ចាប់​ពី​ ៩៦០ ០០០ ​រៀ​ល​ ចុះ​ក្រោម​ និ​ង​បន្ថែ​ម​ជូ​ន ​២​០​ ០​០​០​ ​រៀល​ ​ស​​​ម្រាប់​ម​ន្រ្តី​នគ​រ​បាល​ជា​តិ​ និ​ង​យោធិ​ន​ ​ដែល​មាន​ប្រា​ក់បំ​ណា​ច់​មុខ​ងា​រ​ក្នុ​ងក​ម្រិ​ត​ចាប់​ពី​ ​៩​៦​០ ​១០០ រៀលឡើ​ងទៅ។​​ ចំ​ណែ​កម​ន្រ្តី​ជា​ប់​កិច្ច​ស​ន្យា ​ក៏​នឹង​ត្រូវបា​ន​ដំ​ឡើង​ពី​ ​៧១ ម៉ឺនរៀល ​ទៅដល់​ ៧​៧ ​ម៉ឺន​រៀ​លផ​ងដែ​រ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម