Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ៣៣ កំពុងដំណើរការស្ថាបនាប្រព័ន្ធលូដើម្បីបញ្ជៀសការជន់លិចនៅចំណុចផ្សារ​កំពង់ត្រាច

បានផុស

នៅ

ក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ៣៣ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បាននិងកំពុងដំណើរការស្ថាបនាប្រព័ន្ធលូ និងរៀបចំខឿនដើម្បីបញ្ជៀសការជន់លិចដោយជំនន់ទឹកភ្លៀងនៅចំណុចផ្សារ​កំពង់ត្រាច ក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងការស្ថាបនានេះ ប្រជាពលរដ្ឋមួយចំនួនក៏បានស្នើឲ្យក្រុមហ៊ុន ទុកផ្លូវសម្រាប់ដាក់បំពង់បង្ហូរទឹកចូលទៅក្នុងប្រព័ន្ធលូនោះផង ដើម្បីងាយស្រួលពួកគាត់ដាក់បំពង់បង្ហូរទឹកចូល ចៀសវាងការបង្ហូរទឹកមកលើដងផ្លូវដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកដំណើរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធការដាក់​ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងលូរំដោះទឹកភ្លៀងនៃគម្រោងក្រុមហ៊ុនបានកែលម្អបរិស្ថានដាក់ប្រព័ន្ធលូតាមបណ្ដោយផ្លូវជាតិលេខ ៣៣ នេះ ក្រុមហ៊ុនបាននិងកំពុងអនុវត្តគម្រោងធ្វើការជួសជុលផ្លូវជាតិលេខ ៣១ និងតភ្ជាប់ផ្លូវជាតិលេខ ៣៣ ដល់ទីរួមខេត្តកំពតនេះឡើងវិញ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម