ព័ត៌មានជាតិ
សម្ដេចធិបតី នឹងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ក្នុងខែធ្នូ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសវៀតណាម ក្នុងខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។ ដំណឹងនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតតី ត្រូវបានបង្ហាញឱ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្ដីពីកិច្ចពិគ្រោះយោបល់យោបាយលើកទី៨ រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសវៀតណាម ដែលបានផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ។
ដំណើរទស្សកិច្ចរបស់សម្ដេចធិបតី ត្រូវបានជជែកពិភាក្សាដោយលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា និងលោក ដូ ហ៊ុង វៀត អនុរដ្ឋមន្ត្រីការបរទេសវៀតណាម នៅក្នុងកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ ដែលរៀបចំឡើងដោយក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសវៀតណាម នៅលើទឹកដីខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៣។
សេចក្ដីប្រកាសព័័ត៌មាន បានសរសេរថា “ភាគីទាំងពីរបានឯកភាពគ្នាយ៉ាងជិតស្និទ្ធ ដើម្បីត្រៀមលក្ខណៈរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងខែធ្នូខាងមុខឱ្យទទួលបានជោគជ័យ” ។
សូមរំឮកបន្តិចថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ក្នុងជំនួបដែលសម្ដេច ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀន ហ៊ុយតាំង សម្ដែងការគួរសម និងពិក្សាការងារ នៅក្នុងវិមានសន្តិភាព ទូតវៀតណាមប្រចាំកម្ពុជា បានអញ្ជើញសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ