Connect with us

ព័ត៌មានជាតិ

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន ដើម្បីពង្រឹងវិស័យពុទ្ធិកសិក្សា

បានផុស

នៅ

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា ដែលត្រូវបានបានផ្ដួចផ្ដើមបង្កើតឡើង ដោយសម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃ​កម្ពុជា​ ដើម្បី​រួមចំណែកជាមួយ​រាជរដ្ឋាភិបាល ​​លើកកម្ពស់ធនធានមនុស្សក្នុងសង្គមជាតិ។ តើមកទល់ពេលនេះសាកលវិទ្យាល័យ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ងួន ស្ដេចភក្ដី សាកលវិទ្យាធិការង​ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានផ្ដល់បទសម្ភាសឱ្យកម្ពុជាថ្មី ដឹងថា សម្រាប់ពេលបច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាច្រើន ក្នុងនោះរួមមាន៖

– អគារ ព្រះករុណាព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មាន ៩ បន្ទប់

– អគារ រដ្ឋបាល មាន ៩ បន្ទប់

 – អគារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មាន ១២ បន្ទប់

 – អគារ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មាន ៤៥ បន្ទប់

– អគារស្នាក់នៅចំនួន២ សរុប ៦៤ បន្ទប់

 – បណ្ណាល័យតេជោសន្តិភាព បន្ទប់កុំព្យូទ័រ និងការិយាល័យជាច្រើនទៀត

 – សាលវិមានសន្តិភាពសម្រាប់ប្រជុំធំ ១

  – សាលប្រជុំតូចចំនួន ២

  – សាលសវនការចំនួន ១

  – មានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ពន្ទត់អគ្គីភ័យ ប្រគាសអាសន្ន អ៊ីនធើណេត បន្ទប់សង្គ្រោះបឋម

  – កន្លែងចតរថយន្តធំទូលាយ ក្រាលបេតុង

  – កំពុងរៀបចំអាហារដ្ឋាននៅផ្នែកខាងក្រោម។

លោកបណ្ឌិត ងួន ស្ដេចភក្ដី បានមានប្រសាសន៍បន្ថែមទៀតថា​ ជាការគួរឱ្យកត់សម្គាល់ជានេះទៅទៀត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនមុនីរាជា​ មាននិស្សិតមកសិក្សានៅទីនេះសឹងតែគ្រប់កម្រិត ដែលនិស្សិតទាំងមានប្រហែលសរុបចំនួន ៣០៨១ រូប ស្រី ១២២៥ រូប ព្រះសង្ឃចំនួន៣៤៩ អង្គ។ ជាក់ស្ដែង និស្សិត​ ទាំងអស់ចែកចេញជា ៣ផ្នែកធំៗ៖

ទី១. និស្សិតថ្នាក់បរិញ្ញាបត្រ ២៧២៩ រូប សិក្សាលើជំនាញចំនួន៧

ទី២. និស្សិតថ្នាក់អនុបណ្ឌិត ១៩១ រូបសិក្សាលើជំនាញចំនួន ៤

និងទី៣. និស្សិតថ្នាក់បណ្ឌិត ១៦១ រូប សិក្សាលើជំនាញចំនួន៩។

លោកបណ្ឌិត ងួន ស្ដេចភក្ដី បានសង្កត់ធ្ងន់ថា សាលានឹងមានគោលដៅថ្មីបន្ថែមទៀត នៅពេលខាងមុខនេះ ដែលគោលបំណងនោះគឺ៖

– ពង្រឹងវិស័យពុទ្ធិកសិក្សា ដើម្បីថែរក្សា និងការពារ ព្រះពុទ្ធសាសនាឱ្យគង់វង្ស

– រួមចំណែកអភិវឌ្ឍ និងលើកកម្ពស់វិស័យអប់រំផ្នែកពុទ្ធចក្រ និងអាណាចក្រ ដើម្បីបង្កើនធនធានមនុស្សកម្ពុជាដោយមានការទទួលស្គាល់គុណភាពអប់រំពីគណៈកម្មាធិការជាតិទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ក្រសួងអប់រំ យុវជន និងកីឡា និងក្រោមការដឹកនាំពីអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ  ក្រសួងធម្មការ និងសាសនា នៃរាជរដ្ឋាភិបាលកម្ពុជា

– បង្កើនធនធានមនុស្សកម្ពុជាប្រកបដោយសីលធម៌ គុណធម៌ អភិសមាចារ និងជំនាញវិជ្ជាជីវៈខ្ពស់។

ចំណែកឯ ចក្ខុវិស័យវិញ លោកបណ្ឌិត ងួន ស្ដេចភក្ដី បានបង្ហើបប្រាប់ថា៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ ក្នុងការអប់រំក្រមសីលធម៌ គុណធម៌ អភិសមាចារ និងការអភិវឌ្ឍធនធានមនុស្សលើវិស័យអប់រំប្រកបដោយកិត្យានុភាព ឧត្ដមភាព មិនប្រកាន់និន្នាការនយោបាយ សាសនា ជាតិសាសន៍ ពណ៌សម្បុរ និងការជឿទុកចិត្តក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ តាមទស្សនវិជ្ជាអប់រំព្រះពុទ្ធសាសនា ថែមទៀតផង។

ជាងនេះទៅទៀត លោកបណ្ឌិត ងួន ស្ដេច ភក្ដី បានបន្តថា ទិសដៅអនុវត្តធំៗដែលនឹងអនុវត្តបន្តទៀតនោះគឺ៖ ទី១. អភិវឌ្ឍវិស័យពុទ្ធិកសិក្សា ដើម្បីថែរក្សា និងការពារព្រះពុទ្ធសាសនាឱ្យបានគង់វង្ស

ទី២. លើកកម្ពស់គុណភាពអប់រំ ប្រកបដោយសមធម៌ បរិយាបន្ន និងជំរុញឱកាសក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា ឱ្យស្របតាមគោលនយោបាយអប់រំរបស់ក្រសួងធម្មការ និងសាសនា និងក្រសួងអប់រំយុវជន និងកីឡា

ទី៣. ធានាគុណភាពការងារគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងការផ្តល់សេវានានា

ទី៤. បង្គើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយ ការចុះឈ្មោះចូលរៀន និងការថែរក្សានិស្សិត

ទី៥. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ។

ជាចុងក្រោយ លោកបណ្ឌិត ងួនស្ដេចភក្ដី តំណាងឱ្យព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គង់ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនមុនីរាជា​ លោកសូមផ្តាំផ្ញើដល់យុវជន និងសាធារណជនដែលមានបំណងសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាទាំងអស់ឱ្យបានជ្រាបថា៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហ-មុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដែលបានស្ថាបនិកឡើងដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងប្រទាននាមដោយព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ និងឧបត្ថម្ភដោយក្រសួងធម្មការ និងសាសនា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលស្គាល់គុណភាពអប់រំដោយក្រសួងអប់រំ យុវជន និងកីឡា នៃរាជរដ្ឋាភិបាលកម្ពុជា។ បេសកកម្មចម្បងរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺអភិវឌ្ឍមូលធនមនុស្សមកពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ    កម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ពេញ ១០០% សិក្សាដោយឥតបង់ថ្លៃរយៈពេល ៤ ឆ្នាំ ជូនសមណនិស្សិត និស្សិត និងធ្វើការបណ្តុះបណ្តាលប្រកបដោយគុណភាព កិត្យានុភាព ឧត្ដមភាព មិនប្រកាន់និន្នាការនយោបាយ សាសនា ជាតិសាសន៍ ពណ៌សម្បុរ និងការជឿទុកចិត្តក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ តាមទស្សនវិជ្ជាអប់រំព្រះពុទ្ធសាសនា ឈរលើតម្លៃស្នូលដែលដាក់ចេញដោយសម្តេចព្រះសាកលវិទ្យាធិការគឺ “មេត្តា សតិ បញ្ញា”។

ជាក់ស្ដែង កន្លងទៅថ្មីៗនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានសម្រេចជោគជ័យជាប្រវត្តិសាស្ត្រជាច្រើន ដែលមិនធ្លាប់មានក្នុងប្រវត្តិនៃពុទ្ធិកសិក្សានៃព្រះរាជាណាចក្រកម្ពុជារួមមាន៖

ទី១. សាងសង់អគារសិក្សាថ្មីកម្ពស់ ៩ ជាន់ ដែលចំណាយពេលត្រឹមតែជាង ១០ ខែ

ទី២. ទទួលបានការអនុញ្ញាតបើកថ្នាក់បណ្ឌិត ពីក្រសួងធម្មការ និងសាសនា ក្រសួងអប់រំយុវជន និងកីឡា នៃរាជរដ្ឋាភិបាលកម្ពុជា

ទី៣. ចូលជាសមាជិកសមាគមសាកលវិទ្យាល័យអន្តរជាតិ (International Association of Universities នៃអង្គការ UNESCO) ក្នុងចំណោមសាកលវិទ្យាល័យអន្តរជាតិជាង៦០០ ដែលមកពីជាង១៣០ ប្រទេសទូទាំងពិភពលោក។

ទី៤. ទទួលបានអាជ្ញាប័ណ្ណទទួលស្គាល់គុណភាពអប់រំ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃចក្រភពអង់គ្លេស ដែលអនុញ្ញាតឱ្យសមណនិស្សិត និស្សិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាអាចបន្តការសិក្សានៅបរទេសបាន។ 

ពិសេសជាងនេះទៅទៀត ក្រោយពេលបញ្ជប់ការសិក្សាលើគ្រប់កម្រិត ព្រះករុណាព្រះបាទ ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់នឹងផ្តល់ព្រះរាជកិត្តិយសចែកសញ្ញាបត្រជូនសមណនិស្សិត និស្សិតដោយផ្ទាល់ ដូចដែលសាធារណជនធ្លាប់បានឃើញកន្លងមក។

ទន្ទឹមនឹងការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជាយើង យុវជន ដែលជាទំពាំងស្នងឬស្សីដ៏មានសារៈសំខាន់ សូមចងចាំថាខ្លួនយើងម្នាក់ៗមានកាតព្វកិច្ច៣សំខាន់ៗ គឺអភិវឌ្ឍខ្លួនឯង អភិវឌ្ឍគ្រួសារ និងអភិវឌ្ឍសង្គម ដើម្បីកូនចៅជំនាន់ក្រោយរបស់ខ្មែរអាចរស់នៅបានប្រកបដោយសេចក្តីសុខ សុភមង្គល ភាពសុខដុមរមនា សេចក្តីថ្លៃថ្នូរ រុងរឿង ថ្គុំថ្កើន ជានិច្ចនិរន្តន៍តរៀងទៅ នឹងនិស្សិតទាំងអស់ត្រូវចងចាំថា “សុខចិត្តលំបាករយៈពេល៤ឆ្នាំ កុំឱ្យលំបាកមួយជីវិត” និងរៀនឱ្យចេះ ធ្វើឱ្យកើត ដើរឱ្យត្រូវ”៕

អត្ថបទ៖ សួស​ សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២៤ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២៤ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ៦ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

សន្តិសុខសង្គម៥ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម