ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន៖ មានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣) ទើបកម្ពុជាមានថ្ងៃនេះ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណប្សប្រជាជនកម្ពុជា និងជាប្រធានស្តីទី នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា មានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣) ទើបប្រទេសកម្ពុជាមានអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្នថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើជាអធិតីក្នុងកិច្ចប្រជុំសម្រាប់ថ្ងៃប្រជុំរបៀបចំមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ និងប្រជុំរៀបចំមន្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣) នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានចែងក្នុងសេចក្តីសម្រេច លេខ ៣៣០/២៣ កជរស របស់ក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្តីពីការបង្កើតគណៈកម្មការកណ្តាល និងអនុគណៈកម្មការជំនាញរៀបចំមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលនឹងប្រព្រឹត្តទៅ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមិទ្ទិញមហាជនអបអរសាទរខួបលើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍ភូមិកម្ពុជា (២ឆ្នូ ១៩៧៨ – ២០២៣) ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា មានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣)ទើបប្រទេសកម្ពុជាមានអ្វីៗគ្រប់យ៉ាងដូចបច្ចុប្បន្នថ្ងៃនេះ។ និយាយរួមមកកម្លាំងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺជាកំណើតទីរបស់ប្រជាជនកម្ពុជាគ្រប់ៗតែម្ដងដែលបានស្រោចស្រង់អាយុជីវិតប្រជាជនរួចផុតពីកណ្តាប់ដៃបីសាចប៉ុលពត ៣ឆ្នាំ៨ខែ២០ថ្ងៃ។

សូមបញ្ចាក់ថា កម្មវិធីដ៍វិសេសវិសាលនេះនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ សូមអនុវត្តតាមតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដូចមានចែងក្នុងសេចក្តីសម្រេច នៃកម្មវិធីទាំងពីរ ដើម្បីឲ្យកម្មវិធីដំណើរទៅដោយរលូន និងទទួលបានជោគជ័យប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ