ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យអាជ្ញាធរទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការបំភ្លៃជុំវិញបញ្ហាសន្តិសុខជាតិ
អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា បានបញ្ជាឱ្យអាជ្ញាធរត្រូវទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការបំភ្លៃនានា ជុំវិញបញ្ហាសន្តិសុខជាតិ។

កិច្ចប្រជុំ នៅថ្ងៃទី៣០ ខែតុលានេះ លោក ស ថេត បានស្នើដូច្នេះថា “អាជ្ញាធរ និងបញ្ជាការគ្រប់ថ្នាក់ ត្រូវយកចិត្តទុកគ្រប់គ្រងតាមដានបណ្តាញព័ត៌មានសង្គម ជៀសវាងមានការបំភ្លៃព័ត៌មានដែលនាំឲ្យមានបញ្ហាអសន្តិសុខដល់សង្គម”។ ក្នុងនោះ លោកនាយឧត្តមសេនីយ៍ បានបញ្ជាឱ្យសមត្ថកិច្ចទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រូវយកចិត្តទុកខ្ពស់ចំពោះឧបករណ៍ដ្រូន ដើម្បីធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ កន្លែងទីតាំងប្រារព្ធពិធីទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយុទ្ធពលខេមរភូមិន្ទ។

បន្ថែមពីនេះ ក្នុងកិច្ចប្រជុំដដែល លោក ស ថេត ក៏បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំថា នៅក្នុងខែវិច្ឆិកាខាងមុខនេះ យើងមានព្រឹត្តការណ៍ធំ ២៖ ទី១- គឺខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ និងទី២- ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលទាមទារឲ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ រួមសហការគ្នាដើម្បីធានាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយជូន អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ និងប្រជាពលរដ្ឋ។ ដើម្បីធានាបាននូវកិច្ចការទាំងនេះ កងកម្លាំង និងអាជ្ញាធរទាំងអស់ ត្រូវត្រៀមខ្លួនរួចជាស្រេច ទាំងកម្លាំងសរុប និងមធ្យោបាយសរុប។

ក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើដល់អាជ្ញាធរ និងបញ្ជាការគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពិសេសពង្រឹងកិច្ចសហការផ្លាស់ប្តូរព័ត៌មាន ដើម្បីមានវិធានទប់ស្កាត់ទាន់ពេលវេលា ករណីមានហេតុការណ៍កើតឡើងជាយថាហេតុ។ ត្រូវពង្រឹងការត្រួតពិនិត្យរដ្ឋបាល តាមបណ្តាគោលដៅសំខាន់ៗ សំដៅបង្ការ ទប់ស្កាត់ បទល្មើស ក៏ដូចជាធានារក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

ទន្ទឹមនោះ អាជ្ញាធរមានសមត្ថកិច្ច ត្រូវអប់រំណែនាំដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងគ្រឿងផ្ទុះ និងផ្សព្វផ្សាយឲ្យពលរដ្ឋមានការយោគយល់ចំពោះការបិទចរាចរណ៍មួយរយៈ ក្នុងអំឡុងពេលប្រារព្ធពិធី ពិសេសប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅជុំវិញបរិវេណកន្លែងប្រារព្ធពិធី។ កម្លាំងនគរបាលចរាចរណ៍ត្រូវយកចិត្តទុកដាក់ក្នុងការសម្រួលចរាចរណ៍តាមដងផ្លូវកុំឲ្យមានការកកស្ទះ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ