ព័ត៌មានជាតិ
មន្ត្រីទេសចរណ៍ខេត្តកោះកុង ណែនាំដល់ប្រតិបត្តិករសេវាកម្សាន្តចេះបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានត្រឹមត្រូវ
កោះកុង ៖ មន្ត្រីបច្ចេកទេសនៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានជំរុញណែនាំដល់គ្រប់ប្រតិបត្តិករ និងសេវាករបម្រើសេវាកម្មស្នាក់នៅ និងហូបចុកនៅឃុំកោះស្តេច ត្រូវចេះរបៀបធ្វើបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានល្អត្រឹមត្រូវ ចៀសវាការខ្វះចន្លោះនាំឱ្យបាត់បង់ទំនុកចិត្ត។
ក្រុមមន្ត្រីបច្ចេកទេសបណ្តុះបណ្តាលរបស់មន្ទីរទេសចរណ៍ខេត្តកោះកុង បានចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយបដិសណ្ឋារ កិច្ច និងទេសចរណ៍ស្របតាមបទដ្ឋានទេសចរណ៍អាស៊ានដល់ក្រុមអាជីករ សេវាករ និងប្រតិបត្តិករនៅលើភូមិកោះស្តេច ស្រុកគិរីសាគរ រយៈពេល៣ថ្ងៃ។
លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ថា គោលដៅចម្បងរបស់មន្ទីរ គឺចង់ផ្តល់ចំណេះដឹងផ្នែកទេសចរណ៍ជូនដល់ពលរដ្ឋដែលកំពុងបម្រើសេវាកម្មស្នាក់នៅ និងហូបចុក បានយល់ដឹងបន្ថែមពីចំណុចខ្វះខាត ដើម្បីភាពជោគជ័យទៅថ្ងៃមុខ។
លោក សុខ ចាន់គ្រឹះស្នា បន្ថែមថា គ្រប់អាជីវករ សេវាករ និងប្រតិបត្តិករ គប្បីត្រូវចេះពីរបៀបបដិសណ្ឋារកិច្ចដល់ភ្ញៀវបានក្បួនខ្នាតជំនាញត្រឹមត្រូវ ចៀសវាងធ្វើឱ្យបាត់បង់ទំនុកចិត្តពីភ្ញៀវទេសមកទទួលយកសេវាកម្មរបស់ខ្លួន។ ក្រុមការងារជំនាញ នឹងបង្ហាញពីវិធីសាស្ត្របដិសណ្ឋារកិច្ច កំណត់តម្លៃសេវា ការរៀបចំសោភ័ណ្ឌភាពបរិស្ថានអនាម័យ ព្រមការផ្សព្វផ្សាយនូវដែលពួកគាត់កំពុងមានទៅកាន់អតិថិជន។
លោកប្រធានមន្ទីរទេសចណ៍ រំពឹងថា ក្រោយការស្វែងយល់បន្ថែមរបស់ពលរដ្ឋដែលជាអាជីករ សេវាករ និងប្រតិបត្តិករផ្នែកទេសចរណ៍ នឹងទទួលបានប្រាក់ចំណូលកាន់តែច្រើន ប្រសិនបើអនុវត្តតាមល្អទៅការបទបង្ហាញរបស់ក្រុមមន្ត្រីជំនាញ។
បញ្ហានេះដែរ ត្រូវបានលោកសាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ ទទួលស្គាល់ថា ពលរដ្ឋជាសេវាករ អាជីករ និងប្រតិបត្តិករមួយចំនួនធំ ពិតជាមិនទាន់យល់ដឹងច្បាស់លាស់ពីរបសៀបការធ្វើបដិសណ្ឋារកិច្ចអតិថិជនបានល្អនៅឡើយទេ។ ដូច្នេះទាមទារឱ្យមានការអប់រំផ្តល់ចំណេះដឹងបន្ថែមដល់ពួកគាត់។
លោក សាយ ង៉ែត គូសបញ្ជាក់ថា បច្ចុប្បន្ន សេវាករ និងអាជីករ ធ្វើបម្រើសេវាទេសចរណ៍តាមតែទម្លាប់ដែលខ្លួនមាន ពោលគឺមិនទាន់ស្តង់ដារបច្ចេកទេស ឬសមត្ថភាពគ្រប់គ្រាន់ផ្តល់សេវាកម្ម ដើម្បីទាញយកប្រាក់ចំណូល គ្រាមានការប្រកួតប្រជែងកាន់តែច្រើន។
លោកអភិបាលរងស្រុកគិរីសាគរ ជឿជាក់ថា សិក្ខាសាលាបណ្តុះបណ្តាលនេះ ជួយផ្តល់ចំណេះដឹងបន្ថែមដល់ពួកគាត់ ដើម្បីយកទៅអនុវត្តដោយការទទួលខុសត្រូវ និងជំនួសមកវិញនូវការទទួលបានអតិថិជនច្រើនជាងមុន។
ក្រៅពីមុខរបរនេសាទ ភូមិកោះស្តេចមានប្រជាពលរដ្ឋប្រមាណ៣០គ្រួសារដែលកំពុងចាប់យកមុខរបរផ្តល់សេវាកម្មស្នាក់នៅ និងម្ហូបអាហារបម្រើដល់ភ្ញៀវទេសចរមកលេងកម្សាន្ត ស្របពេលមូលដ្ឋានរបស់ពួកគាត់មានសក្តានុពលវិស័យទេសចរណ៍ធម្មជាតិជាច្រើន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់