Connect with us

ព័ត៌មានជាតិ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ

បានផុស

នៅ

ក្រុមហ៊ុន ម៉ន ដានី រៀល អ៉ីស្ទេត ឯ.ក នឹងបើកដំណើរការអាជីវកម្មគម្រោងបុរីទី២៩ឡើងវិញ នៅដើមខែធ្នូ។​ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ(អ.ន.ប) នៅថ្ងៃទី៣០ខែតុលាឆ្នាំ២០២៣នេះ។

និយ័តករអាជីវកម្មអចលវត្ថុ និង​បញ្ចាំ(ន.អ.ប) បានចេញសេចក្ដីប្រកាសព័ត៌មានបែបនេះ នៅក្រោយពេលដែលក្រុមការងារសម្របសម្រួល និងដោះស្រាយវិវាទ(ន.អ.ប និងក្រសួងយុត្តិធម៌) បានជួបប្រជុំជាមួយក្រុមហ៊ុន ម៉ន ដានី រៀល អ៉ីស្ទេត ឯ.ក។

នៅចំពោះមុខ ន.អ.ប និងក្រសួងយុត្តិធម៌ ម្ចាស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក បានអះអាងថា ក្រុមហ៊ុន​នឹងដំណើរការអាជីវកម្មគម្រោងបុរទីទី២៩ ឡើងវិញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ឡើងវិញ ដោយសារបច្ចុប្បន្នកំពុងរៀបចំនីតិវិធីលម្អិត និងពិភាក្សាជាមួយដៃគូរសហប្រតិបត្តិការ សហគ្រាសភូមិដ្ឋានសន្តិភាព។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ន.អ.ប បានបញ្ជាក់ថា ន.អ.ប នឹងជូនដំណឹងជាផ្លូវការអំពីនីតិវិធីនៃការបង់ប្រាក់ និងដំណើរការផ្សេងៗ នៅពេលដែលគម្រោងទី២៩នេះ ដំណើរការឡើងវិញ។

(រូបថត អ្នកស្រី ម៉ន ដានី ចូលរួមក្នុងកិច្ចប្រជុំជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ © FB ម៉ន ដានី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅជុំវិញបញ្ហានេះ អ្នកស្រី ម៉ន ដានី ដែលជាម្ចាស់ក្រុមហ៊ុន​បានសរសេរអះអាងនៅលើគណនីហ្វេសប៊ុកខ្លួនថា ក្រុមហ៊ុនកំពុងសហការ​ ជាមួយ​ ន.អ.ប​ ក្រសួងយុត្តិធម៌ព្រមទាំងតុលាការ​ និងអង្គភាពជំនាញសុរិយោដី​ សហការជាមួយនឹងលំនៅឋានភូមិដ្ឋានសន្តិភាព ​ ដេីម្បីដោះស្រាយការកាត់​ និងប្រគល់ប្លង់ជូនអតិថិជនដែលបានបង់ប្រាក់១០០ភាគរយជាមួយក្រុមហ៊ុន​ នាពេលឆាប់ៗនេះ។

តាមរយៈសំណេរនៅលើហ្វេសប៊ុកដដែល អ្នកស្រីក៏បាន ទទូចឱ្យអតិថិជនរបស់ខ្លួនយោគយល់​ និងបានប្ដេជ្ញារកគ្រប់មធ្យោបាយ ដោះស្រាយជូនអតិថិជនឱ្យទទួលបានជោគជ័យ  ទទួលបានផលប្រយោជន៍ និងបានទ្រព្យទៅកាន់ក្នុងដៃ។ ជាចុងក្រោយ អ្នកស្រីម៉ន ដានី បានអរគុណចំពោះ​ ក្រសួងយុត្តិធម៌​ និយ័តករអាជីវកម្មអចលនទ្រព្យ​ ស្ថាប័នពាក់ព័ន្ធ​​ ដែលបានជួយសម្របសម្រួលយ៉ាងយកចិត្តទុកដាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១១ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ១១ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១៦ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម