ព័ត៌មានជាតិ
អាជ្ញាធរ មិនទាន់អាចកំណត់អត្តសញ្ញាណបុរសវាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច នៅឡើយទេ
អាជ្ញាធរស្រុកគិរីសាគរ នៅមិនទាន់អាចកំណត់អត្តសញ្ញាណ បុរសវាយសម្លាប់សត្វឈ្នូសប្រឹងហែលសមុទ្រឡើងលើគោក នៅឃុំកោះស្តេច នៅឡើយទេ ខណៈដែលករណីនេះកើតឡើង ៣ទៅ ៤ថ្ងៃមកហើយ។

លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ បានឲ្យដឹងនៅល្ងាចថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ថា ក្រុមការងារជំនាញ បានចុះស៊ើបអង្កេតស្រាវជ្រាវ និងសាកសួរសាក្សីជាច្រើននាក់ អស់ពេល ១ថ្ងៃពេញនៅតំបន់ឆ្នេរសមុទ្រ ដែលមានការវាយសម្លាប់សត្វឈ្លូស ១ក្បាល នៅភូមិពាមកាយ។

បើតាមលោកអភិបាលស្រុកគិរីសាគរ បន្ថែមថា ជាលទ្ធផលនៃការស្រាវជ្រាវ គឺពុំទាន់អាចកំណត់អត្តសញ្ញាណ បុរសជនសង្ស័យយកដំបងវាយសត្វឈ្លូស ១ក្បាលនោះ បាននៅឡើយទេ។ ដោយយោងតាមការសាកសួរព័ត៌មានឈ្មោះ គឹម សិលា អាយុ ២៥ឆ្នាំ ជាអ្នកគ្រប់គ្រងសន្តិសុខនៅតំបន់កើតហេតុ លើកឡើងថា សកម្មភាពវាយសម្លាប់សត្វឈ្លូស ១ក្បាលនេះ កើតឡើងតាំងតែពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣មកម្ល៉េះ។

ក្រោយធ្វើសកម្មភាព ក្រុមជនមិនស្គាល់អត្តសញ្ញាណ ក៏បានអូសយកសត្វឈ្លូសទៅទិសខាងជើង នៃឆ្នេរ តែរូបគាត់ទទួលបានដំណឹងនេះ នៅវេលាម៉ោង ៩និង ១៥នាទី ហើយក៏បានរាយការណ៍ទៅលោកប្រធានសន្តិសុខដែរ តែគ្មានអ្នកណាចាប់អារម្មណ៍ទេ។

លោក ចេង មុនីរិទ្ធ បន្តទៀតថា ក្រុមការងារបន្តសាកសួរបំភ្លឺអាជីវករ ដែលលក់ដូរនៅតំបន់ឆ្នេរកុកហាវ ដោយពួកគាត់បានឆ្លើយប្រាប់ថា ពួកគាត់ក៏មិនបានចាប់អារម្មណ៍ដែរ ព្រោះសកម្មភាពនោះកើតឡើងរហ័សពេក ដោយជនសង្ស័យ បានវាយសត្វនោះរួចក៏អូសយកទៅបាត់។ រីឯការថតសត្វឈ្លូសកំពុងហែលទឹក គឺថតដោយចៃដន្យប៉ុណ្ណោះ កំពុងតែថតស្រាប់តែឃើញបុរសម្នាក់យកដំបងជ្រុង ១កំណាត់ រត់ស្ទុះទៅវ៉ៃសត្វឈ្លូសតែម្តង ហើយក៏មិនប្តឹងសមត្ថកិច្ចអ្វីដែរ។

លោកវរៈសេនីយ៍ឯក ព្រហ្ម សុវណ្ណនី អធិការនគរបាលស្រុកគិរីសាគរ ឲ្យដឹងដែរថា ជនសង្ស័យដែលសម្លាប់សត្វព្រៃដ៏កម្រនោះ ជាអ្នកដំណើរកម្សាន្តមកលេងនៅតំបន់ឆ្នេរកុកហាវ ពោលគឺមិនមែនជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះទេ ព្រោះថ្ងៃទី ២៥ ខែតុលាកន្លងទៅ មានរថយន្តអ្នកទេសចរណ៍លេងច្រើន។

លោកអធិការនគរបាលស្រុកគិរីសាគរ បន្ថែមថា តាមការសាកសួរអាជីករលក់ដូរ និយាយថា មិនសូវចាប់អារម្មណ៍ករណីពេលកើតហេតុភ្លាមៗទេ ដោយសារអ្នកខ្លះនិយាយថា សត្វឆ្កែ ខ្លះថា សត្វឈ្លូស គ្រាទីតាំងវាយឈ្លូសនេះ មានចម្ងាយជិត ១០០ម៉ែត្រពីតូបលក់ដូរ។ ម៉្យាងទៀតពួកគាត់រវល់លក់ដូរធ្វើម្ហូបអាហារឲ្យភ្ញៀវ ក៏មិនបានចាប់អារម្មណ៍រឿងនេះច្រើនដែរ។

តែទោះយ៉ាងណា សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ នឹងស៊ើបអង្កេតសម្ងាត់ជាថ្មី ដើម្បីឈានទៅដល់ការកំណត់អត្តសញ្ញា ណជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ