ព័ត៌មានជាតិ
អេមខ្លាំង! សាឡនកម្រិតអន្តរជាតិ មកពីអង់គ្លេសត្រៀមមកបើកនៅកម្ពុជាឆាប់ៗ នឹងជ្រើសរើសអ្នកហាត់ការជាច្រើននាក់
អេមខ្លាំងមែនទែន នៅដើមឆ្នាំ២០២៤ ខាងមុខនេះ សាឡនកម្រិតថ្នាក់អន្តរជាតិដែលមានឈ្មោះដ៏ល្បីរន្ទឺពេញទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនឹងត្រៀមបង្ហាញខ្លួននៅប្រទេសកម្ពុជាឆាប់ៗនេះ នឹងត្រៀមជ្រើសរើសអ្នកហាត់ការជាច្រើននាក់ថែមទៀតផងដែរ។

ចំពោះសាឡនកម្រិតថ្នាក់អន្តរជាតិនេះដែរ គឺនាំចូលមកកាន់ទីផ្សារស្រុកខ្មែរដោយលោក មៃខ័រ (Michael) ដែលមានបទពិសោធន៍៣៥ឆ្នាំ លើផ្នែកសាឡ ហើយសម្រាប់គោលបំណងដែលនាំឱ្យលោកនាំប្រេនដ៏ល្បីឈ្មោះមួយនេះពីចក្រភពអង់គ្លេសចូលមកកាន់ប្រទេសកម្ពុជា ដោយសារតែលោកសង្កេតឃើញថាវិស័យនេះមួយចំនួននៅកម្ពុជា នៅមាន កំរិតលើជំនាំញ និងបចេ្ចកទេសស្តង់ដារនៅឡើយ ហើយលោកចង់លើកស្ទួយវិស័យសាឡននៅកម្ពុជា ជាពិសេសនោះគឺទៅលើផ្នែកសក់ ដូចជា ការកាត់សក់ លាបពណ៌សក់ ឬក៏ព្យាបាលសក់ មិនតែប៉ុណ្ណោះលោកនឹងបណ្តុះបណ្តាលអ្នកនៅក្នុងវិស័យនេះឱ្យឈានទៅដល់កម្រិតអន្តរជាតិ ហើយនឹងធ្វើឱ្យវិស័យសាឡននៅទីផ្សារស្រុកខ្មែរមានឱកាសចូលរួមប្រកួតលើឆាកអន្តរជាតិថែមទៀតផង។

បន្ទាប់ពីទទួលបានដំណឹងនេះហើយទើប ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស លោក ដូមីនិក វិលលៀម (Mr. Dominic Williams) ធ្វើការស្វាគមន៍ និងផ្តល់កិត្តិយសសំណេះសំណាល ពីដំណើរការអាជីវកម្មនេះសំរាប់ឆ្នាំថ្មី ២០២៤។

លើសពីនេះទៅទៀត នៅពេលដែលអ្នកជាជាងលំដាប់កំពូលមួយ នៅក្នុងសាឡន ហើយមានស្នាដៃល្អខ្លាំង ព្រមទាំងមានសមត្ថភាពខ្លាំងពូកែ នឹងទទួលបានការបង្វឹកផ្នែកសាឡននេះទៅប្រទេសក្រៅ ជាមួយគ្នាក៏នឹងមានឱកាសទៅប្រកួតជារៀងរាល់ឆ្នាំខាងសាឡននេះនៅចក្រភពអង់គ្លេសផងដែរ។

សូមជម្រាបថា ចំពោះជំហានបន្ទាប់ទៀតនៅថ្ងៃខាងមុខ C. Michael London នឹងបើកសាលាបណ្តុះបណ្តាលផ្នែក សាឡនទៅកាន់កូនខ្មែរផងដែរ។ ដូច្នេះសម្រាប់លោកអ្នកដែលមានជំនាញខាងសាឡនហើយ តែចង់បង្កើនសមត្ថភាពបន្ថែមទៀតក៏ដូចជាចង់ធ្វើការកន្លែងសាឡនជាមួយជនជាតិបរទេសអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 015 224 424 / 012 771 774 ឬតាម telegram ជាមួយលេខនឹងក៏បាន មួយទៀតលោកអ្នកអាចចូលទៅកាន់ហ្វេសប៊ុកផេកផ្លូវកាដូចខាងក្រោម៖
Facebook: https://www.facebook.com/profile.php?id=61551739116553&sk=about








-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ជីវិតកម្សាន្ដ២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ