ព័ត៌មានជាតិ
៩ខែ ឆ្នាំនេះ ហ្វេសប៊ុកជិត៦០០គណនី ស្នើសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
រយៈពេល៩ខែ ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុកជិត៦០០ បានផ្ញើបញ្ហាក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសម្ដេចក្រឡាហោម ស ខេង ដែលជាអតីតរដ្ឋមន្រ្តីនៃក្រសួងនេះ។

របាយការណ៍របស់ក្រុមការងារហ្វេសប៊ុករបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៅឆ្នាំ២០២៣នេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ពលរដ្ឋក្នុងទំព័រហ្វេសប៊ុករបស់លោក ស សុខា និងទំព័រហ្វេសប៊ុកសម្តេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋចំនួន ៥៩៦គណនី។ ក្នុងនោះ ក្រុមការងារ បានទទួលបានការដោះស្រាយ និងបានឆ្លើយតបទៅម្ចាស់គណនីចំនួន ២០៤គណនី និងចំនួន ២៥៦គណនីទៀត កំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ ខណៈសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថា ខុសពីសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

ដោយឡែក ករណីនៅសេសសល់មិនទាន់បានដោះស្រាយ កាលពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២២ កន្លងទៅ គឺមានចំនួន ៣៥៤គណនី គឺបានបន្តដំណើរការដោះស្រាយរហូតមកដល់ពេលនេះបានចំនួន ១២៣គណនីបន្ថែមទៀត និងករណីកំពុងបន្តការដោះស្រាយមានចំនួន ២៣១គណនី។ តែយ៉ាងណាក្ដី ក្រុមការងារ ក៏បានស្នើសុំការអធ្យាស្រ័យចំពោះករណីដែលមិនទាន់បានដោះស្រាយចប់សព្វគ្រប់ ដោយក្រុមការងារ នៅតែបន្តប្រឹងប្រែងរួមគ្នាចូលរួមដោះស្រាយ ដោយហេតុថា ករណីខ្លះមានភាពស្មុគស្មាញ និងត្រូវទាមទារពេលវេលាក្នុងការដោះស្រាយ។
ក្រុមការងារហ្វេសប៊ុករបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងទំព័រហ្វេសប៊ុក។ ក្រុមកាងារ ចាត់ទុកការរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការនេះ ជាផ្នែកដ៏សំខាន់ជួយសម្រួលជីវភាពរស់នៅរបស់ពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ ផងដែរ៕

-
សន្តិសុខសង្គម១៤ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល