ព័ត៌មានជាតិ
កម្ពុជា និងហ្វីលីពីន នឹងបន្តពង្រឹងកិច្ចសហការ បង្កើនប្រសិទ្ធភាពវិស័យការងារ និងសន្តិសុខសង្គម
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងសន្តិសុខសង្គម ដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។

ភាគីទាំងពីរ បានលើកឡើងខាងលើនេះ គឺនៅក្នុងជំនួបដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣។

នៅក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ ភាគីទាំងពីរ បានលើកឡើងពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើកិច្ចការពារសិទ្ធិពលរដ្ឋ ក្នុងវិស័យការងារ។ ត្រង់ចំណុចនេះ លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន បានអរគុណរដ្ឋាភិបាលកម្ពុជា ដែលបានជួយមើលថែរក្សាពលរដ្ឋហ្វីលីពីន ដែលកំពុងធ្វើការនៅកម្ពុជា ដោយគ្មានការរើសអើង។ ក្រៅពីនេះ វឌ្ឍនភាពនៃកិច្ចសហការលើវិស័យសន្តិសុខសង្គម ក៏ជាប្រធានបទដែលភាគីទាំងពីរ បានជជែកគ្នាយ៉ាងផុលផុសផងដែរ។

ក្នុងជំនួបដែលជជែកគ្នាត្រង់ទៅត្រង់មក ភាគីទាំងពីរ បានសន្យាបន្តពង្រឹងកិច្ចសហការ ដែលមានស្រាប់នេះ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពលើវិស័យសន្តិសុខសង្គម ឲ្យកាន់តែប្រសើរបន្ថែមទៀត។

យ៉ាងណាក៏ដោយមុននឹងបញ្ចប់ លោករដ្ឋមន្ត្រី ហេង សួរ និងលោកស្រីទូតហ្វីលីពីន បានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម លើកិច្ចសហការដែលមានស្រាប់៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?