ព័ត៌មានជាតិ
ជប៉ុនផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលចេះជប៉ុន និងកំពុងស្នាក់នៅទីនោះ
មូលនិធិអាហារូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundatio) ប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន និងកំពុងស្នាក់នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៤។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣០ ខែតុលាកន្លងទៅ។

សម្រាប់លក្ខខណ្ឌនៃការផ្តល់អាហារូបករណ៍ឱ្យនោះគឺ៖
- ជានិស្សិតកំពុងរៀន ឬនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ
- ជានិស្សិតដែលចំណាយការសិក្សា និងស្នាក់នៅក្នុងប្រទេសជប៉ុនដោយខ្លួនឯង
- ត្រូវការធនធានរៀនបន្តថ្នាក់មហាវិទ្យាល័យ ហើយគ្រួសាររកបានចំណូលតិចជាង៥លានយ៉េនក្នុងមួយឆ្នាំ
- ភាសាជប៉ុនល្អ និងមាន GPA យ៉ាងតិច២.៥
- មានសុខភាពល្អ ឧស្សាហ៍ព្យាយាម និងមិនកំពុងជាប់អាហារូបករណ៍ដទៃ
- ត្រូវគោរពតាមលក្ខខណ្ឌផ្សេងៗរបស់មូលនិធិ។

និស្សិតដែលទទួលបានអាហារូបករណ៍នេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រាក់អាហារូបករណ៍ប្រចាំខែចំនួន១០ម៉ឺនយ៉េន (ខែមេសា ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥)។ និស្សិតក៏អាចស្នើសុំអាហារូបករណ៍បន្ថែមបានដោយយោងតាមលទ្ធផលសិក្សាប្រចាំឆ្នាំ។ បន្ថែមពីនេះ និស្សិតនឹងទទួលបានប្រាក់បង់ថ្លៃចូលរៀន ៣០ម៉ឺនយ៉េន សម្រាប់និស្សិតឆ្នាំទី១។ អ្នកសិក្សាដែលជានិស្សិតនៅប្រទេសជប៉ុន ដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះបានតាមរយៈ (khley.com/MBC24) អាហារូបករណ៍នេះ នឹងឈប់ទទួលពាក្យនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤៕

-
ចរាចរណ៍២០ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់