ព័ត៌មានជាតិ
តើការសិក្សាជំនាញព័ត៌មានវិទ្យា IT បច្ចុប្បន្ន ទទួលបានទីផ្សារការងារច្រើនដែរឬទេ?
បច្ចុប្បន្នគេសង្កេតឃើញថា មានយុវជន សិស្ស-និស្សិត ជាច្រើន បានសម្រុកនាំគ្នារៀនជំនាញ ព័ត៌មានវិទ្យា IT នៅតាមសាកលវិទ្យាល័យ ឬវិទ្យាស្ថាន ក្រោយប្រឡងចប់ថ្នាក់ទី១២។ យ៉ាងណាមិញ នេះគឺជាសញ្ញាល្អមួយ សម្រាប់ជំនាញបច្ចេកវិទ្យា ដែលសង្គមកំពុងមានតម្រូវការច្រើន ជាពិសេសក្រុមហ៊ុនតូចធំ សុទ្ធតែត្រូវការអ្នកអាយធី ដើម្បីធ្វើឱ្យអាជីវកម្មរបស់ពួកគេកាន់តែងាយស្រួលជាងមុន។

លោក ផូ សោភ័ណ្ឌ CEO ក្រុមហ៊ុនបច្ចេកវិទ្យា PHSAR TECH បានផ្ដល់បទសម្ភាសមកកាន់កម្ពុជាថ្មី ថា ទាក់ទងនឹងសំណួរ តើការសិក្សាជំនាញ ព័ត៌មានវិទ្យា IT សម្រាប់ពេលបច្ចុប្បន្ននេះ ទទួលបានទីផ្សារការងារ បានច្រើនដែរឬទេ? លោកថា សំណួរនេះ កើតមានតាំងពី ១០ឆ្នាំមុនមកម្លេះ អ្វីដែលអាចឆ្លើយបាននោះ លោកថា «មនុស្សមានការវិវត្តពីការប្រើប្រាស់ក្រដាសសម្រាប់ប្រាស្រ័យទាក់ទងគ្នា មកជាប្រើប្រាស់សារអេឡិចត្រូនិក សួរថា មួយណាមានភាពរហ័សជាង ប្រាកដណាស់គឺ សារអេឡិចត្រូនិក អ៊ីចឹងហើយ បច្ចេកវិទ្យាពិតជាមានសារៈសំខាន់ជាងគេ»។ លោក ផូ សោភ័ណ្ឌ បានបន្ថែមទៀតថា តាមពិតទៅ ជំនាញព័ត៌មានវិទ្យា IT មិនមែនមានតែសរសេរកូដ និងការបង្កើតកម្មវិធីតែមួយមុខនោះឡើយ។ ផ្ទុយទៅវិញ ការកាត់តវីដេអូ ឬឌីហ្សាញ សុទ្ធតែស្ថិតនៅក្នុងចំណោមបច្ចេកទេស ដែលជាតម្រូវការចាំបាច់នាពេលបច្ចុប្បន្ននេះ និងថ្ងៃអនាគតខាងមុខទៀត។ អ្នកគ្រប់គ្រងរូបនេះ បានបន្តថា អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺជំនាញព័ត៌មានវិទ្យា IT នេះអាចទទួលបានប្រាក់ខែខ្ពស់ ទៅតាមបទពិសោធន៍ និងជំនាញរបស់បុគ្កលនោះខ្លូនឯង ហើយក៏អាស្រ័យទៅលើបុគ្គលនោះខ្លួនឯង តើស្រឡាញ់ជំនាញនេះបានកម្រិតណា ហើយត្រូវដាក់គោលដៅសិក្សារៀនសូត្រជំនាញ IT ដោយការយកចិត្តទុកដាក់ និងស្វែងរកឱកាសការងារតាមបណ្តាក្រុមហ៊ុន ដែលត្រូវការជំនាញមួយនេះ។

លោក ផូ សោភ័ណ្ឌ បានផ្ដាំផ្ញើ និងលើកទឹកចិត្ត ដល់យុវជន ពិសេសប្អូនៗ សិស្ស-និស្សិត ទើបតែប្រឡងជាប់ ហើយមានបំណងបន្តការសិក្សា តែពុំមានលទ្ធភាពទិញកុំព្យូទ័រប្រើប្រាស់ តែចង់រៀន IT សាកល្បងវិធីសាស្រ្តដូចខាងក្រោម៖ទី១.សម្របនឹងធ្វើខ្លួនឱ្យដូចទឹកទន្លេមេគង្គ មានឡើង មានស្រក មានខុសមានត្រូវ អត់ឧបករណ៍ ប្រឡងទ្រឹស្ដីឱ្យជាប់ ជាមុនសិន។ ទី២.ចេះស្វែងរកឱកាស ទោះបីតូចស្ដួចស្ដើងយ៉ាងណា ក៏សន្សំដូចអ្នករែងមាសសន្សំប៉ុនចុងសក់ឡើង។ទី៣.ទទួលយកខ្លួនអ្នកជាខ្លួនឯងមកពីណា មានអត្តសញ្ញាណបែបណា? ប្រើប្រាស់ភាពខ្លាំងរបស់អ្នក ដើម្បីបង្កើតឱកាស ប្រើភាពខ្លាំងរបស់អ្នកដទៃ ដើម្បីការអភិវឌ្ឍ។ ពាក្យស្លោករបស់លោក ផូ សោភ័ណ្ឌ ចង់ចែករំលែកនោះគឺ «កុំព្រោះតែមូសតូចមួយក្បាល ធ្វើឱ្យដំណេករបស់អ្នកត្រូវបានរំខានពេញមួយយប់ កុំដោយសារតែកុំព្យូទ័រមួយគ្រឿង ធ្វើឱ្យក្ដីស្រម៉ៃជាអ្នកព័ត៌មានវិទ្យារបស់អ្នកត្រូវបានកប់ចោល ដោយមិនបានប្រើប្រាស់នាម ជាវិស្វករព័ត៌មានវិទ្យា»៕
អត្ថបទ ៖ សួស សិត


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា