Connect with us

ព័ត៌មានជាតិ

វិស័យសេវាកម្មកម្ពុជា រំពឹងកំណើនជិត ៧ ភាគរយ ឆ្នាំ ២០២៤

បានផុស

នៅ

វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អក្នុងអត្រាកំណើន ៦,៩% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់ ៨,១% កាលពីឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រាប់គ្រងឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណើននៃការព្យាករនេះ ពឹងផ្អែកលើការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យផ្នែក សណ្ឋាគារ និងភោជនីយដ្ឋាន ដែលនឹងមានផលជះជាវិជ្ជមានដល់វិស័យ-អនុវិស័យគាំទ្រផ្សេងៗទៀត រួមមានអនុ វិស័យលក់ដុំ-រាយ និងដឹកជញ្ចូន ជាដើម។​

យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រាប់គ្រងឆ្នាំ ២០២៤ បានឱ្យដឹងថា សម្រាប់អនុវិស័យផ្នែក សណ្ឋាគារ និងភោជនីយដ្ឋាន បន្តនិន្នាការប្រសើរ ដោយសារការរំពឹងទុកការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលមានភ្ញៀវទេសចរជាតិក៏រំពឹងថានឹងបន្តកើនឡើងដែរនោះ។

ដោយឡែកចំពោះ អនុវិស័យលក់ដុំ-រាយវិញ រំពឹងថានឹងបន្តនិន្នាការ កើនឡើង ដោយសារ ការរំពឹងទុកនូវការបន្តងើបឡើងវិញនូវចំណូលរបស់ប្រជាជន និងសកម្មភាពចាយវាយក្នុងស្រុក គួបផ្សំ និងការផ្លាស់ប្ដូរ ឥរិយាបថនៃអាជីវកម្ម ក៏ដូច ជាសកម្មភាពទិញ-លក់ពីបែបប្រពៃណី (Brick-And-Morta) ដោយជំនួសមកវិញនូវការប្រើប្រាស់ថ្នាលឌីជីថល ដែលការណ៍នេះនឹងបន្តជំរុញបន្ថែមទៀតដល់សកម្មភាពប្រើប្រាស់ក្នុងស្រុកជារួម។

តាមប្រភពដដែលបញ្ជាក់ថា អនុវិស័យដឹកជញ្ជូន និងគមនាគមន៍​ ត្រូវបានរំពឹងថានឹងបន្តកើនឡើង ដែលគាំទ្រដោយ ការបន្តងើបឡើងនៃសកម្មភាព​ដឹកជញ្ជូនបម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាព គមនាគមន៍ក៏នៅបន្តរក្សានិន្នាការល្អប្រសើរ ដោយសារការបន្តកើន​ឡើងនូវការប្រើប្រាស់អ៊ីនធឺណិត និងឌីជីថលក្នុង អាជីវកម្ម និងជីវភាពប្រចាំថ្ងៃក្នុងគន្លងប្រក្រតីភាពថ្មី។

ទន្ទឹមនេះ ការដាក់ចេញ និងអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១ -២០៣៥» នឹងបង្កើនការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងលើកកម្ពស់ការប្រើប្រាស់ឌីជីថលនៅកម្ពុជាផងដែរ។

យ៉ាងណាមិញ អនុវិស័យអចលនទ្រព្យ រំពឹងថានឹងបន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនទាប ដោយសារការរំពឹងទុកការ បន្តងើបឡើងវិញយឺត​នៃរំហូរទុនវិនិយោគពីបរទេស និងកំណើនទាបនៃសកម្មភាពទិញ-លក់ អចលនទ្រព្យ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់

អគ្គិភ័យ
ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះផ្សាររុង​កឿ​ ក្រុងប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ទីបំផុត អ៊ុយក្រែនព្រមប្រគល់រ៉ែកម្រឲ្យអាមេរិក ​ខណៈ ហ្សេលេនស្គី នឹងទៅវ៉ាស៊ីនតោន ដើម្បីស៊ីញេកិច្ច​ព្រមព្រៀង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ថាក់ស៊ីន​​​ប៉ុងប៉ង​ស្តារ​សន្តិភាព​​នៅ​ភាគខាងត្បូង​ប្រទេស​ដែលធ្លាប់​បះបោ​រទាមទារបំបែកខ្លួន​​

Sokha Hotels

ព័ត៌មានពេញនិយម