Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ការចុះឈ្មោះចូលជាសមាជិក ប.ស.ស នឹងទទួលបានការធានារ៉ាប់រងធំៗ ចំនួន ៤

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា ការ​ចុះឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោកអ្នក​នឹង​ទទួល​បាន​ការ​ធានារ៉ាប់រង​ធំៗ ចំនួន ៤ ដែល​នឹង​ជួយ​កាត់បន្ថយ​ការ​ចំណាយ​នៅ​ក្នុង​គ្រួសារ និង​ចូលរួម​លើកស្ទួយ​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​ថា ធានារ៉ាប់រង​ធំៗ ចំនួន ៤ នៅ​ពេល​លោកអ្នក​ចុះឈ្មោះ​ជាមួយ ប​.​ស​.​ស នោះ​រួមមាន ៖

ទី១.ប្រសិនបើ​អ្នកមាន​ជំងឺ នោះ ប​.​ស​.​ស​. នឹង​រ៉ាប់រង​លើ​ថ្លៃ​ព្យាបាល​រហូតដល់​ជាសះស្បើយ និង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ដូច្នេះ អ្នក​អាច​ត្រឡប់​ទៅ​ធ្វើការ​វិញ​បាន​យ៉ាង​ឆាប់រហ័ស។​

​ទី២.ប​.​ស​.​ស​. នឹង​រ៉ាប់រង​លើ​សេវា​ថែទាំ​សុខភាព មុន​និង​ក្រោយ​សម្រាល សេវា​ថ្លៃ​សម្រាល ជាមួយ​នឹង​ប្រាក់​បំណាច់​ប្រចាំថ្ងៃ ៧០% នៃ​ប្រាក់​ឈ្នួល​ជាប់​ភាគទាន​ប្រចាំថ្ងៃ រយៈពេល ៩០ ថ្ងៃ ព្រមទាំង​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ពី​រាជរដ្ឋាភិបាល​ផង​ដែរ។​

ទី៣.ប្រសិនបើ​អ្នកមាន​គ្រោះថ្នាក់ ឬ​បាត់​បង់ជីវិត ដោយសារ​គ្រោះថ្នាក់​ការងារ នោះ ប​.​ស​.​ស​. នឹង​ធានារ៉ាប់រង​លើ​សេវា​សង្គ្រោះ​បន្ទាន់​, ការ​ព្យាបាល និង​ថែទាំ​, ផ្ដល់​ប្រាក់​ឧបត្ថម្ភ រួម​ទាំង​អត្ថ​ប្រយោជន៍​របប​សន្តិ​សុខ​សង្គម​ផ្សេងៗ ជាច្រើន​ទៀត ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម។​

ទី៤.លោកអ្នក នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍ នៅ​ពេល​លោកអ្នក​ចាស់​ធ្វើការ​លែងកើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បាន​បញ្ជាក់​ថា គិត​ត្រឹម​ដំណាច់​ខែ​កញ្ញា ឆ្នាំ ២០២៣ ប​.​ស​.​ស​. បាន​ផ្តល់​តាវកាលិក​សន្តិសុខ​សង្គម​ដល់​កម្មករ​និយោជិត មន្ត្រី​សាធារណៈ និង​បុគ្គល​ស្វ័យ​និយោជន៍​ប្រមាណ ២ លាន​រៀល (២០១៧២៧៧ លាន​រៀល​) ដែល​មាន​អ្នកទទួល​សេវា​ប្រមាណ​ជាង ២ លាន​នាក់​។ ក្នុង​នោះ​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ក្នុង​វិស័យ​ឯកជន​ដែល​អនុវត្ត​នៅ​ឆ្នាំ ២០០៨ ដល់​បច្ចុប្បន្ន បាន​ផ្តល់​តាវកាលិក​ផ្នែក​ហានិភ័យ​ការងារ​ចំនួន ២៦៩ ៥៨៨ ឯកសារ មាន​ជនរងគ្រោះ​ចំនួន ១៨៣ ០៤៨ នាក់ ស្រី ៣៣ ៣៣១ នាក់ ចំណាយ​សរុប​អស់ ១៩១ ៩២៥,៩៨ លាន​រៀល និង​វិស័យ​សាធារណៈ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ ២០២១ ដល់​បច្ចុប្បន្ន​បាន​ផ្តល់​តាវកាលិក​ផ្នែក​ហានិភ័យ​ការងារ​ចំនួន ១៨៥ ឯកសារ មាន​ជនរងគ្រោះ​ចំនួន ១៤៨ នាក់ ស្រី ៣៨ នាក់ ចំណាយ​សរុប​អស់ ៦៥៩,៧ លាន​រៀល។ ចំណែក​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ក្នុង​វិស័យ​ឯកជន​ដែល​អនុវត្ត​នៅ​ឆ្នាំ ២០១៦ ដល់​បច្ចុប្បន្ន​មាន​សមាជិក​ចូល​ប្រើប្រាស់​សេវា​ចំនួន ១៣ ៩១៥ ០៣០ ករណី ស្រី ១០ ៦០៧ ៤៧១ ករណី ដែល​ចំណាយ​សរុប​អស់ ១៥៨១ ២២៩,៩៥ លាន​រៀល និង​បាន​ផ្តល់​តាវកាលិក​ផ្នែក​ថែទាំ​សុខភាព​ដល់​សមាជិក​វិស័យ​ឯកជន ចំនួន ៤៦២៣២៤ នាក់ ស្រី ៤២៨ ៩៤៨ នាក់ និង​បាន​ទូទាត់​ជូន​មូលដ្ឋាន​សុខាភិបាល​ចំនួន ៦៦២៥៦ ឯកសារ និង​វិស័យ​សាធារណៈ​ដែល​អនុវត្ត​នៅ​ឆ្នាំ ២០១៨ ដល់​បច្ចុប្បន្ន​មាន​សមាជិក​ចូល​ប្រើប្រាស់​សេវា​ចំនួន ១ ៤៥៦ ៣១០ ករណី ស្រី ៦១៣ ០៥៧ ករណី ចំណាយ​សរុប​អស់​ចំនួន ២៤៣ ៤២១,៣៧ លាន​រៀល។

លោក​បាន​បន្ថែម​ថា ក្រៅពី​នេះ​បុគ្គល​ស្វ័យ​និ​យោជន៍​ដែល​បាន​អនុវត្ត​គម្រោង​សាកល្បង​ចាប់ពី​ខែ​មេសា ឆ្នាំ ២០២៣ មក មាន​សមាជិក​ជា​បុគ្គល​ស្វ័យ​និ​យោជន៍​ចូល​ប្រើប្រាស់​សេវា​ចំនួន ៥០៥ ករណី ស្រី ១៤៣ ករណី ចំណាយ​សរុប​អស់ ៣៧ លាន​រៀល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម