Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ជំរុញសមាគមនារីកម្ពុជា និង UNFPA រួមគ្នាបន្តដោះស្រាយបញ្ហាស្ត្រីបម្រើការសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែង​នូវ​ការ​ជំរុញ​ឲ្យ​សមាគម​នារី​កម្ពុជា និង UNFPA រួមគ្នា​បន្ត​ដោះស្រាយ​បញ្ហា​ស្ត្រី​ដែល​បម្រើការ​ក្នុង​សេវា​កម្សាន្ត ទេសចរណ៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខា​សាលា ស្តីពី «​ការចូលរួម​គាំទ្រ​ស្ត្រី​បម្រើការ​ក្នុង​សេវា​កម្សាន្ត​ទេសចរណ៍ នៃ​សេដ្ឋកិច្ច ក្រៅ​ប្រព័ន្ធ​ទទួល​បាន​របប​ថែទាំ​សុខភាព​តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល​» ដែល​រៀបចំ​ដោយ​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ និង​ឧបត្ថម្ភ​ថវិកា ដោយ​មូលនិធិ​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ប្រជាជន នៅ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​អង្គារ ២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៣។

លោកស្រី សាន់​ដ្រា បឺ​ន​ក្លាវ (Sandra Bernklau) នាយិកា​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ដើម្បី ប្រជាជន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (UNFPA) បាន​លើក​ឡើង​ថា ស្ត្រី​អាច​ទទួល​បាន​សេវា​សុខ​ភាព​ផ្លូវ​ភេទ សុខភាព​បន្ត​ពូជ និង​សុខភាព​មាតា ប្រកបដោយ​គុណភាព រួម​ទាំង​ផែនការ​គ្រួសារ។

លោកស្រី​បាន​បន្ត​ទៀត​ថា UNFPA មាន​កិត្តិយស​ក្នុង​ភាពជា​ដៃគូ​ជាមួយ​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ (CWPD) ដើម្បី​គាំទ្រ​ដល់​ស្ត្រី​ធ្វើការ​ក្នុង​សេវា​កម្សាន្ត​ឲ្យ​អាច​ចុះឈ្មោះ និង​ទទួល​បាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​/ និង​ប័ណ្ណ​សមធម៌​សុខភាព ហើយ UNFPA ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ពិចារណា​ដំណើរការ​ចុះឈ្មោះ​ជា​បន្ត​សម្រាប់​ស្ត្រី​បម្រើ​ការងារ​នៅ​សេវា​កម្សាន្ត និង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ប្រព័ន្ធ ប​.​ស​.​ស និង​ការ​បន្ត​សុពលភាព នៃ​ប័ណ្ណ ប​.​ស​.​ស ដល់​ទៅ​បី​ឆ្នាំ ពោល​គឺ​កើនឡើង​ពីមួយ​ឆ្នាំ​នាពេល​បច្ចុប្បន្ន ដូច្នេះ​វា​នឹង​ផ្តល់​ស្ថិរភាព​ដល់​ក្រុម​ដែល​មាន​ហានិភ័យ និង​ងាយ​រងគ្រោះ​ខ្លាំង។

លោក ហួត ហៃ បាន​លើក​ឡើង​អំពី​ការ​យកចិត្តទុកដាក់​របស់​សាលា​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​របស់ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ស្តីពី​ការ​តម្រង់​ទិស​ដល់​មន្ទីរ​ទេសចរណ៍ មន្ទីរ​ផែនការ មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ត្រូវ​រួម​សហការ​គ្នា​ផ្ទៀងផ្ទាត់ ចុះ​ស្រង់​ទិន្នន័យ និង​សុំ​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល (​ម​.​ស​.​ស​) ជូន​ដល់​បុគ្គលិក​បម្រើ​សេវា​កម្សាន្ត​ទ​វិស័យ​ទេសចរណ៍​, ស្នើ​ឲ្យ​រដ្ឋបាល​រដ្ឋបាល​ខណ្ឌ​ទាំង ១៤ និង​អង្គភាព​ពាក់ព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ម្ចាស់​អាជីវកម្ម​សេវា​កម្សាន្ត​ទេសចរណ៍ ស្តីពី​ប្រយោជន៍ ម​.​ស​.​ស ដោយ​ឥតគិតថ្លៃ ស្របតាម​គោលការណ៍​ស្ម័គ្រចិត្ត​, ស្នើ​ឲ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ត្រូវ​យកចិត្តទុកដាក់​ផ្តល់​សេវា​ពិនិត្យ​សុខភាព តាម​ស្តង់ដារ បច្ចេកទេស ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​ក្រមសីលធម៌​, គ្រប់​ស្ថាប័ន​រួមសហការ​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម សំណើ​សំណូមពរ​ចាំបាច់​របស់​នារី​ពី​ការប្រើប្រាស់​សេវា​មូលនិធិ​សមធម៌​សុខាភិបាល និង​ជំរុញ​ការប្រើប្រាស់​សេវា​នេះ​ឲ្យ​បាន​ពេញ​លេញ និង​រៀបចំ​ពិធី​ចែក​ប័ណ្ណ​ជូន​ដល់​បងប្អូន​បម្រើការ​សេវា​កម្សាន្ត​វិស័យ​ទេសចរណ៍​។​

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​នេះ ពិត​ជា​មាន​សារសំខាន់​ណាស់ គឺ​សមស្រប​ទៅនឹង​គោលបំណង និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ដែល​បាន​និង​កំពុង​យកចិត្តទុកដាក់​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ជួប​ការ​លំបាក​ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​ដោយ​មិនបាន​ដោះស្រាយ​ឡើយ រួមទាំង​ស្ត្រី ដែល​បម្រើការ​ក្នុង​សេវា​កម្សាន្ត​ទេសចរណ៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។

តាមរយៈ​សិក្ខាសាលា​នេះ យើង​នឹង​ពង្រឹង និង​ពង្រីក​កិច្ចសហការ ជាមួយ​ស្ថាប័ន ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការ​ជំរុញ និង​ធ្វើ​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ដល់​ស្ត្រី​បម្រើការ ក្នុង​សេវា​កម្សាន្ត​ទេសចរណ៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុង​ការ​ទទួល​បាន​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល និង​ការ​ប្រើប្រាស់​សេវា​នៅ​តាម​ទីតាំង​ផ្តល់​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​គ្មាន​ការ​រើសអើង។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បន្ថែម​ទៀត​ថា សមាសភាព​អ្នកចូលរួម​ថ្ងៃនេះ ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មកពី​ក្រសួង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួង​សុខាភិបាល ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួងផែនការ​ក្រសួង​សង្គមកិច្ច ក្រសួង​កិច្ចការ​នារី ក្រសួងទេសចរណ៍ ក្រសួង​ធម្មការ និង​សាសនា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ អភិបាលរង​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ មន្ត្រី​ការិយាល័យ​ស្រុក​ប្រតិបត្តិ ចៅសង្កាត់ តំណាង​ទីភ្នាក់ងារ​អង្គការ​សហ ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា អង្គការ​-​សមាគម​ជាតិ អន្តរជាតិ និង​ស្ត្រី​ធ្វើការ​ក្នុង​សេវា​កម្សាន្ត ប្រមាណ​ជិត ២០០ នាក់៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម