ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មសិក្សាការប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោត
ក្រសួងពាណិជ្ជកម្ម បានសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោត ស្របតាមស្តង់ដារកូដិច ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានបើកសិក្ខាសាលាស្តីពីការសិក្សាស្រាវជ្រាវអំពីការប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតប្រកបដោយសុវត្ថិភាពស្របតាមស្តង់ដារកូដិច។
បើតាមក្រសួងពាណិជ្ជកម្ម សិក្ខាសាលានេះ បានធ្វើការបណ្តុះបណ្តាលដល់មន្ត្រីសាខា ក.ប.ប. រាជធានី-ខេត្ត គោលដៅចំនួន៨ ឱ្យក្លាយជាគ្រូបង្គោលដើម្បីណែនាំបន្តដល់អ្នកឡើងត្នោត និងអ្នកផលិតស្ករត្នោត។
ទោះយ៉ាងណាក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មិនមានបំណងជំរុញឱ្យមានការប្រើប្រាស់សារធាតុគីមីបន្ថែមក្នុងទឹកត្នោត និងស្ករត្នោតទេ ប៉ុន្តែក្នុងករណីអ្នកផលិតមិនអាចអនុវត្តតាមវិធីសាស្ត្របែបប្រពៃណីបុរាណបាន ហើយងាកមកប្រើប្រាស់សារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោតជំនួសវិញ ទើបអគ្គនាយកដ្ឋាន ក.ប.ប. រៀបចំសិក្ខាសាលានេះ ឡើងក្នុងគោលបំណងជួយដល់អ្នកឡើងត្នោត និងអ្នកផលិតស្ករត្នោតនូវវិធីសាស្រ្ត នៃការប្រើប្រាស់សារធាតុស៊ុលហ្វីតតាមកម្រិតកំណត់ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ដើម្បីសុវត្ថិភាព នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. នឹងធ្វើតេស្តរកសារធាតុស៊ុលហ្វីតក្នុងទឹកត្នោត និងស្ករត្នោត ដែលបានយកគំរូ និងបញ្ជូនមកពីបណ្ដាសាខា ក.ប.ប. រាជធានី-ខេត្ត។
សូមបញ្ជាក់ថា ស៊ុលហ្វីត ជាសារធាតុរក្សាទុកអាហារ ដែលត្រូវបានគេប្រើប្រាស់លើវិស័យអាហារជាច្រើនដូចជា ស្រាបៀរ ផ្លែឈើស្រស់ សាច់ ផ្លែឈើសម្ងួតជាដើម។ ស៊ុលហ្វីត ត្រូវបានគេប្រើប្រាស់ជាបីទម្រង់ ដូចជា ប៉ូតាស្យូម មេតាបីស៊ុលហ្វីត (Potassium metabisulfite) សូដ្យូម មេតាបីស៊ុលហ្វីត (Sodium metabisulfite) និង Sulfur Dioxide។
ស៊ុលផួរឌីអុកស៊ីត ផលិតចេញពី ស៊ុលហ្វីត ហើយត្រូវបានប្រើប្រាស់យ៉ាងច្រើននៅអាហារ និងភេសជ្ជៈ៖
១. តួនាទីជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលធ្វើឲ្យអាហារខូចគុណភាព និងបាត់បង់ពណ៌។
២. តួនាទីបង្អាក់សកម្មភាពអង់ស៊ីម ដែលធ្វើឲ្យអាហារខូច និងផ្លាស់ប្ដូររូបរាង។
៣. តួនាទីជាសារធាតុប្រឆាំងមីក្រុប ដូចជាផ្សិត និងបាក់តេរីជាដើម។


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ