Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ៖ កម្មវិធីថ្នាក់ជាតិរបស់ សម្ដេចធិបតី នឹងកែប្រែ កម្ពុជា ពីអតិពលកម្ម​ទៅជាកម្លាំងពលកម្ម មានជំនាញជាក់លាក់ច្បាស់លាស់

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រំលេច​ថា កម្មវិធី​ថ្នាក់​ជាតិ​របស់ សម្ដេច​ធិបតី នឹង​កែប្រែ កម្ពុជា ពី​អតិពលកម្ម​ទៅ​ជា​កម្លាំង​ពលកម្ម ដែល​មាន​ជំនាញ​ជាក់លាក់ ច្បាស់លាស់ ដើម្បី​ធានា​ការ​ប្រកួតប្រជែង និង​ការ​ទាក់ទាញ​វិនិយោគ​ថ្មីៗ បន្ថែម សម្រាប់​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រំលេច​នេះ ក្នុង​ឱកាស លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួប​ពិភាក្សា​ជាមួយ​លោក​បណ្ឌិត តាន់ មុន្នីវណ្ណ ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា នៅ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គោលបំណង​ដើម្បី​ឲ្យ​ភាគី​ទាំងពីរ បាន​ស្វែង​យល់​ពី​ចក្ខុវិស័យ​រួម​រវាង​រដ្ឋ និង​វិស័យ​ឯកជន ក្នុង​ការ​លើកកម្ពស់​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត នា​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៣។

លោក ហេង សួរ បាន​បង្ហាញ​ពី​គោលបំណង​កម្មវិធី​ថ្នាក់​ជាតិ​របស់ សម្ដេច​ធិបតី ក្នុង​ការ​បណ្ដុះ​បណ្ដាល​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ដែល​នឹង​ប្រកាស​នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ ដើម្បី​ឲ្យ​ក្រុម​គោលដៅ​ទាំងអស់ មាន​ជំនាញ ទទួល​បាន​ការងារ​ឆាប់រហ័ស និង​សមរម្យ ហើយ​សម្បូរ​បែប​ក្នុង​ទីផ្សារ​កម្ពុជា នា​ពេល​បច្ចុប្បន្ន។ ទន្ទឹម​នោះ លោក បាន​រំលេច​ជូន​ដល់​សហព័ន្ធ​ថា « កម្មវិធី​នេះ នឹង​កែប្រែ កម្ពុជា ពី​អតិពលកម្ម​ទៅជា​កម្លាំង​ពលកម្ម ដែល​មាន​ជំនាញ​ជាក់លាក់ និង​ច្បាស់លាស់ ដើម្បី​ធានា​ការ​ប្រកួតប្រជែង​ផង និង​ការ​ទាក់ទាញ​វិនិយោគ​ថ្មីៗ បន្ថែម​ផង សម្រាប់​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ»។

ជាមួយ​នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើកឡើង​ពី​ចក្ខុវិស័យ​រួម​របស់​ក្រសួង​ក្នុង​ការ​ពង្រឹង និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​កម្ពុជា ដើម្បី​ជា​ឧត្ដម​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​ស្នូល​ទាំង ៣ នេះ ដែល​ជា​ការ​គិតគូរ​យ៉ាង​យកចិត្តទុកដាក់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាណត្តិ​ទី ៧ នេះ។

ក្នុង​កិច្ចពិភាក្សា​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល​នោះ គណៈប្រតិភូ​សហព័ន្ធ ក៏បាន​ជម្រាប លោក​រដ្ឋមន្ត្រី ពី​វឌ្ឍនភាព និង​បច្ចុប្បន្នភាព នៃ​ការ​បោះ​ទុន​វិនិយោគ​របស់​សមាជិក​សហព័ន្ធ​នីមួយៗ ដែល​ក្រុមហ៊ុន​ខ្លះ​បាន​ផ្ដើម​វត្តមាន​នៅ​កម្ពុជា តាំងពី​ឆ្នាំ ១៩៩៣ ហើយ​ពង្រីក​ទំហំ​វិនិយោគ​រាប់​លាន​ដុល្លារ បង្កើត​ឱកាស​ការងារ​សម្រាប់​ពលរដ្ឋ​ក្នុង​ប្រទេស។ ក្រៅពី​នេះ ប្រតិភូ​សហព័ន្ធ ក៏បាន​រាយការណ៍​ជូន​ពី​ការ​បណ្ដុះបណ្ដាល​កូន​ជាង​ដែល​ក្រុមហ៊ុន​ខ្លួន​បាន​អនុវត្ត បង្ហាញ​ពី​ការ​ចូលរួម​អភិវឌ្ឍន៍​ធនធាន​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ។

យ៉ាងណាក៏ដោយ មុន​នឹង​បញ្ចប់ លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​សហព័ន្ធ​យានយន្ត បន្ត​ចូលរួម​ជាមួយ​រដ្ឋាភិបាល ឲ្យ​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត នូវ​ការ​អនុវត្ត​កាតព្វកិច្ច​ការ​ហ្វឹកហ្វឺន​កូន​ជាង​របស់​ក្រុមហ៊ុន​នីមួយៗ ដែល​នឹង​ផ្ដល់​បទពិសោធន៍ ចំណេះដឹង និង​ឱកាស​ការងារ ដល់​សិក្ខាកាម ហើយ​ភាគច្រើន​បាន​សិក្សា​នៅ​សាលា​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

មន្ត្រី ៤រូប ស្បថចូលជាមន្ត្រីនគរបាលយុត្តិធម៌ នៅអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

ព័ត៌មានជាតិ៣ នាទីutes មុន

ត្រឹមខែធ្នូ ឆ្នាំ ២០២៤ កម្ពុជា មានពលករធ្វើការនៅថៃជិត ១ លាន ៣ សែននាក់ ផ្ញើថវិកាមកគ្រួសារជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជាកំពុងតាក់តែងគោលនយោបាយជាតិថ្មីមួយទៀតស្តីពីសកម្មភាពមីន ២០២៦-២០៣៥

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ស្នើស្ថាប័នពាក់ព័ន្ធបន្តលើកកម្ពស់តម្លៃស្រ្តី និងសីលធម៌សង្គម

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម