Connect with us

ព័ត៌មានជាតិ

កម្ពុជា​គាំទ្រ​សកម្មភាព​មនុ​ស្សធ​ម៌​របស់​អង្គការ UNICEF ដែល​បាន​ចូលរួម​ផ្តល់ជំនួយ​សង្គមជាតិ​ជា​បន្តបន្ទាប់

បានផុស

នៅ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​សម្តែង​នូវ​ការ​សាទរ​និង​គាំទ្រ​ពេញទំហឹង​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ផែនការ​សកម្មភាព​រំកិល​២០២១-២០២២ រវាង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជាមួយ​អង្គការ​UNICEF​។ នេះ​ជាការ​លើកឡើង​របស់លោក​តូច ចាន់នី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ក្នុង​កិច្ចប្រជុំ​ស្តីពី​ផែនការ​សកម្មភាព​រំកិល​២០២១-២០២២ កាលពី​ល្ងាច​ម្សិលមិញ​រវាង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជាមួយ​អង្គការ​UNICEF​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងនាម​ក្រសួង​សង្គមកិច្ច​ដែលជា​សរសរ​ទ្រូង​របស់​កម្ពុជា​លោក​តូច ចាន់នី បាន​ថ្លែង​នូវ​ការគាំទ្រ​ទាំងស្រុង​ចំពោះ​កិច្ចប្រជុំ​នេះ ហើយ​សូម​ឲ្យ​មាន​ការបន្ត​ចូលរួម​ពី​តំណាង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​មន្ត្រី​បង្គោល​ទទួលបន្ទុក​សុខុមាលភាព​កុមារ​នៃ​មន្ទីរ ការិយាល័យ​សង្គមកិច្ច និង​សុខុមាលភាព​សង្គម​ក្រុង ស្រុក រួមទាំង​អង្គការ​ជា​ដៃគូ។

លោក​តូច ចាន់នី បាន​បន្ថែមថា ផែនការ​នេះ​មានការ​ជួយ​បច្ចេកទេស​ពី​ក្រសួង និង​មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​អង្ក​ការ​UNICEF, រួមគ្នា​ដើម្បី​លើកកម្ពស់​ផែនការ​សកម្មភាព​រំកិល​២០២១-២០២២ និង​ការថែទាំ​កុមារ​នៅតាម​គ្រួសារ និង​សមាហរណកម្ម​កុមារ​ពី​មណ្ឌល​ថែទាំ នានា​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Sokha Hotels

ព័ត៌មានពេញនិយម