Connect with us

ព័ត៌មានជាតិ

វត្តមាន​ព្រះធម្មវនវាសី ចន្ទ មុនី នៅទឹកដីអង្គរ​ទាញ​​បាន​ភ្ញៀវទេសចរបែបសាសនាជាង​ ២១ ម៉ឺន នាក់

បានផុស

នៅ

នៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ទី៣០ ខែ តុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋខ្មែរទាំងក្មេងចាស់ប្រុសស្រី​មកពីបណ្តារាជធានីខេត្តបានចូលមកកាន់ខេត្តសៀមរាប ដើម្បីស្វែងទៅជួបព្រះភ័ក្រ្កព្រះធម្ម វនវាសី ចន្ទ មុនី ( ហៅសង្ឃធុដង្គ) នៅប្រាសាទអង្គរ និងទីកន្លែងផ្សេងៗទៀតក្នុងក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់របស់លោក​ ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា បារមីរបស់ព្រះតេជគណព្រះធម្ម វនវាសី ចន្ទ មុនី និមន្តមកកាន់ទឹកដីអង្គរបានធ្វើឲ្យខេត្តសៀមរាប​ក្នុង​រយៈពេល ៣ ថ្ងៃ​ បានទាក់ទាញយកភ្ញៀវទេសចរជាតិ​ប្រមាណជាង ២១ ម៉ឺននាក់ ព្រមទាំងភ្ញៀវបរទេស​មួយ​ចំនួ​ន​ផងដែរ។

លោក​ថា តាម​រយៈ​ចំនួន​ទេសចរ​យ៉ាងច្រើន​លើសលុប​នេះ​ស​ឲ្យឃើញថា វិស័យទេសចរបែបសាសនាក៏​ជាចលករដ៏សំខាន់​ក្នុងវិស័យទេចរណ៍នៅកម្ពុជា។

កន្លងមកអ្នកទេសចរដែលចូលមក​កម្សាន្តក្នុង​ខេត្ត​សៀមរាប ភាគច្រើនបានត្រឹមតែមើលប្រាសាទតែមិនបានស្គាល់អ្វីដែល​ស៊ីជម្រៅជាងនេះ។ បើតាម​លោក​ ប៉ាក់ សុខុម ក្រសួងទេសចរណ៍​កំពុងគិតគូរ​អភិវឌ្ឍ​វិស័យទេសចរណ៍បែបជំនឿសាសនានៅតាមទីវត្តអារាមចំណាស់​ៗ​អាយុកាលរាប់រយឆ្នាំ ដើម្បី​ទាក់ទាញដល់ភ្ញៀវទេសចជាតិ និងអន្តរជាតិ​ច្រើន​បន្ថែម​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម