Connect with us

ព័ត៌មានជាតិ

កម្ពុជា ដាក់ផែនការបញ្ឈប់ការប្រើប្រាស់សារធាតុ «អាសបេស្តុស» នៅត្រឹមឆ្នាំ ២០២៥

បានផុស

នៅ

រដ្ឋាភិបាល​កម្ពុជា បាន​កំពុង​ពន្លឿន​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​លុបបំបាត់ និង​បញ្ឈប់​ការ​ប្រើប្រាស់​សារធាតុ អាស​បេ​ស្តុ​ស នៅ​ឆ្នាំ ២០២៥ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បើក​សិក្ខាសាលា ស្តីពី​ការ​រៀបចំ​អនុវត្ត​ផែនការ​សកម្មភាព​ពាក់ព័ន្ធ​នឹង​សារធាតុ​អាស​បេ​ស្តុ​ស នៅ​ក្នុង​ផែនការមេ​លើក​ទី ៣ ស្តីពី​សុវត្ថិភាព និង​សុវត្ថិភាព​ការងារ​ឆ្នាំ ២០២៣-២០២៧ នៅ​ព្រឹក​ថ្ងៃ​ទី ៣១ តុលា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ុយ ហាន​សុង រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា «​ការ​ហាមឃាត់​សារធាតុ​អាស​បេ​ស្តុ​ស គឺ​មាន​ច្រើន​ដំណាក់កាល​ណាស់ ហើយ​ក៏​មិនមែន​ជា​រឿ​ងាយស្រួល​ដែរ ព្រោះ​អ្វីៗ ទាំងអស់ ត្រូវ​សំអាង​លើ​ច្បាប់ បទប្បញ្ញត្តិ បើ​យើង​មិន​ទាន់​មាន​បទប្បញ្ញត្តិ​ទេ យើង​អនុវត្ត​អី​ក៏​អត់​បាន​ដែរ​»។

លោក​រដ្ឋលេខាធិការ បាន​ស្នើ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ​លទ្ធភាព​រៀបចំ​នូវ​បទប្បញ្ញត្តិ​ចាំបាច់​ដែល​គាំទ្រ​ដល់​ការ​អនុវត្ត ដើម្បី​ឲ្យ​កម្ពុជា​ឈាន​ទៅ​លុបបំបាត់​ការ​ប្រើប្រាស់​សារធាតុ​អាស​បេ​ស្តុ​ស នា​ពេល​អនាគត។

ចំណែក​លោកស្រី Justine Ross ប្រធាន​ទីភ្នាក់ងារ​សុវត្ថិភាព និង​លុបបំបាត់​សារធាតុ​អាស​បេ​ស្តុ​ស បាន​អះអាង​ថា សារធាតុ​អាស​បេ​ស្តុ​ស ពិតជា​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស ដូច​ជា បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​សួត បំពង់ក និង​មហារីក​អូវែ ជាដើម តាមរយៈ​ការ​ប្រើប្រាស់​របស់​របរ​ផ្សេងៗ ដោយ​មិន​ដឹង​ខ្លួន។

លោកស្រី​សង្ឃឹម​ថា តាមរយៈ​សិក្ខាសាលា​នេះ នឹង​ជំរុញ​ឲ្យ​អ្នក​ចូលរួម​ទាំងអស់​យកចិត្តទុកដាក់ និង​ស្វែងយល់​សិក្សា​ឲ្យ​បាន​ទូលំទូលាយ​ថែមទៀត ដើម្បី​កាត់បន្ថយ​ដល់​ការ​ប្រើប្រាស់​សារធាតុ​អាស​បេ​ស្តុ​ស​នេះ ខណៈ​មនុស្ស​មួយ​ចំនួន​បាន​អះអាង​ថា ការ​ប្រើប្រាស់​សារធាតុ​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ។

គួរ​បញ្ជាក់​ថា អាស​បេ​ស្តុ​ស គឺជា​ជាតិ​សរសៃ​ដែល​កើតឡើង​ពី​រ៉ែ​ធម្មជាតិ​ដ៏​រឹងមាំ​ធន់​កម្ដៅ និង​ភ្លើង និង​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​យ៉ាង​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ផលិតផល​ជាង​បី​ពាន់​មុខ ជាពិសេស​ក្នុង​វិស័យ​សំណង់ ផលិតផល​កកិត សម្ភារៈ​ទប់​កម្ដៅ និង​វាយនភណ្ឌ​មួយ​ចំនួន។ សារធាតុ​អាស​បេ​ស្តុ​ស បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស តាមរយៈ​ការ​ដក​ដង្ហើម​ដោយសារ​តែ​ស្រូប​សរសៃ​អាស​បេ​ស្តុ​ស​នេះ ដែល​បង្ក​ទៅ​ជា​ជំងឺ រួមមាន ៖ ជំងឺ​មហារីក មហារីក​កោសិកា​មេ​សូ​តេ​ល្យូ​ម​នៅ​ស្រោម​សួត មហារីក​សួត មហារីក​បំពង់ក និង​មហារីក​អូវែ និង​ជំងឺ​មហារីក​ពាក់ព័ន្ធ​នឹង​សារធាតុ​អាស​បេ​ស្តុ​ស ដទៃ​ទៀត​ដូចជា ជំងឺ​អាស​បេ​ស្តុ​ស៊ី​ស និង​ក្រិន​សួត​ជាដើម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៩ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ ក្រុមប្រឆាំងយកទឹកដីគេធ្វើបាតុកម្ម ធ្វើឱ្យអន្តរជាតិមើលងាយជាតិសាសន៍ខ្មែរ

ព័ត៌មានជាតិ២៤ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម