ព័ត៌មានជាតិ
ក្រុងបាត់ដំបងជាប់បញ្ជីអង្គការយូណេស្កូ ជាទីក្រុងមានភាពច្នៃប្រតិដ្ឋផ្នែកម្ហូបអាហារ
ក្រុងបាត់ដំបងជាប់ជាបណ្តាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ (𝐔𝐍𝐄𝐒𝐂𝐎)។

នៅថ្ងៃទិវាទីក្រុងពិភពលោក ទីក្រុងចំនួន ៥៥ ត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបណ្តាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UCCN)។ ទីក្រុងថ្មីដែលទើបដាក់បន្ថែមរបស់អង្គការយូណេស្កូ ត្រូវបានទទួលស្គាល់លើភាពច្នៃប្រតិដ្ឋភ្ជាប់ជាមួយវប្បធម៌ដែលជាផ្នែកនៃយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ និងការរៀបចំផែនការទីក្រុងសម្រាប់ការរស់នៅ។

ជាមួយការដាក់បញ្ចូលទីក្រុងថ្មីបន្ថែមចំនួន ៥៥ “បណ្តាញទីក្រុងច្នៃប្រតិដ្ឋ” (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) បានកើនដល់ចំនួន ៣៥០ ទីក្រុងនៅក្នុងប្រទេសជាង ១០០ ដែលតំណាងឱ្យវិស័យចំនួនប្រាំពីររួមមាន៖ សិប្បកម្ម និងសិល្បៈប្រជាប្រិយ (Crafts and Folk Arts), ភាពយន្ត (Film), រចនាប័ទ្ម និងការតុបតែង (Design), ម្ហូបអាហារ (Gastronomy), អក្សរសាស្ត្រ (Literature), សិល្បៈនៃការផ្សព្វផ្សាយ (Media Arts), និងតន្ត្រី (Music)។៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?