ព័ត៌មានជាតិ
កម្ពុជាចុះMOUជាមួយស្ថាប័ន Smithsonlan របស់អាមេរិកលើការគ្រប់គ្រងបេតិកភណ្ឌ និងផ្សព្វផ្សាយវប្បធម៌
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន Smithsonlan ដើម្បីធ្វើកិច្ចសហប្រតិបត្តិការទៅលើការអភិវឌ្ឍវិជ្ជាជីវៈក្នុងការគ្រប់គ្រងបេតិកភណ្ឌ បង្កើនការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយវប្បធម៌កម្ពុជា។
អនុស្សារណៈនៃការយោគយល់គ្នានេះ បានចុះហត្ថលេខានៅរាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ រវាងលោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក Chase Robinson នាយកសារមនី្ទរជាតិសិល្បៈអាស៊ី Smithsonian ក្រោមអធិបតីភាពលោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ។
អនុស្សរណៈនៃការយោគយល់គ្នាក្នុងគោលបំណងការបង្កើនសមត្ថភាពបុគ្គលិកសារមន្ទីរ តាមរយៈការផ្លាស់ប្ដូរ ការសម្របសម្រួលផ្ដល់ប្រឹក្សាលើការគ្រប់គ្រងសារមន្ទីរ ការផ្ដល់កម្ចីវត្ថុបុរាណ និងការផ្លាស់ប្តូរពិព័រណ៍ និងវត្ថុផ្សេងៗ
ក៏ដូចជាការសហការលើកិច្ចការស្រាវជ្រាវ។ ជាមួយគ្នានេះ អនុស្សរណៈនេះនឹងពង្រឹងកិច្ចសហការរវាងកម្ពុជានិងសហរដ្ឋអាមេរិកលើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងប្រឆាំងការជួញដូរដោយខុសច្បាប់នូវវត្ថុបុរាណដែលជាដួងព្រលឹងជាតិខ្មែរហើយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា គឺជាសក្ខីភាពមួយទៀតបញ្ជាក់ពីភាព រឹងមាំរវាងកម្ពុជា-អាមេរិកនៃកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ដែលរាប់បញ្ចូលនូវកិច្ចប្រឹងប្រែងអភិរក្សនិងស្តារឡើងវិញបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងកាត់បន្ថយកលួចវត្ថុបុរាណ ដ៏មានតម្លៃមហាសាលដែលគ្មានអ្វីអាចជំនួសបាន។
ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិក បានសម្របសម្រួលប្រគល់វត្ថុបុរាណដែលមានតម្លៃមិនអាចកាត់ថ្លៃបានចំនួនជាង១០០ដុំមកកាន់កម្ពុជាវិញ ក៏ដូចជាបានផ្ដល់ថវិកា និងការបណ្តុះបណ្តាលសមត្ថភាពជនជាតិខ្មែរ ដើម្បីការពារ អភិរក្សនិងស្តារឡើងវិញនូវបេតិកភណ្ឌវបរបស់កម្ពុជា។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខានាឱកាសនោះលោក ឯកអគ្គរដ្ឋទូត Murphy បានថ្លែងថា «ប្រទេសយើងទាំងពីរទទួល
ស្គាល់តម្លៃវប្បធម៌ក្នុងការធ្វើឱ្យមនុស្សមានការរួបរួមគ្នា និងបណ្តុះមោទនភាពក្នុងអត្តសញ្ញាណ និងបេតិកភណ្ឌ។ កិច្ចព្រមព្រៀងនេះបង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិកក្នុងការអភិរក្សវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា» ។
ចំណែកលោក Chase Robinson បានបញ្ជាក់ថា «ការសន្យាក្នុងការសន្ទនានឹងសហការនិងនៅតែបន្តហើយពួកយើងនឹងសិក្សាពីគ្នាទៅវិញទៅមកតាមរ រយៈការផ្លាស់ប្តូរដោយចំហរដែលនាំឱ្យមានការចែករំលែកកិច្ចការស្រាវជ្រាវនិងចំណេះដឹងនឹងត្រូវបានពង្រីកបន្ថែមទៀត»។
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថា «ឆ្នាំនេះជាពេលដ៏សំខាន់មួយដែលកម្ពុជាបានទទួលមកវិញនូវវត្ថុបុរាណយ៉ាងច្រើនដែលរាប់បញ្ចូលមាសរបស់រាជវង្ស ក៏ដូចជាការត្រឡប់មកវិញតាមរយៈកិច្ចសហការវាង សារមន្ទីរនិងសារមន្ទីរ។ យើងចង់តាំងបង្ហាញនិងពន្យល់ដល់សាធារណៈជនទាំងប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិ អំពីប្រវត្តិសាស្ត្របុរាណដ៏សម្បូរបែបនិងអស្ចារ្យរបស់កម្ពុជាយើងមានក្តីសោមនស្ស ដែលបានក្លាយជាដៃគូជាមួយស្ថាប័ន Smithsonian នឹងធ្វើការជាមួយគ្នាក្នុងការអភិរក្សបណ្តុះ បណ្តាលធនធានមនុស្ស និងនិទានដំណាលអំពីបេតិកភណ្ឌវប្បធម៌របស់យើងទៅកាន់ពិភពលោក។
អនុស្សរណៈនៃការយោគយល់គ្នានេះ ចាត់ទុកជាទំព័រថ្មីមួយយ៉ាងសំខាន់សម្រាប់កម្ពុជា។ យើងជឿជាក់ថា ស្ថាប័ន
Smithsonian ជាស្ថាប័នគំរូដែលបានសម្រេចប្រគល់មកវិញប្រកបដោយក្រមសីលធម៌ និងបានចូលរួមកិច្ចការស្រាវជ្រាវភស្តុតាងនានា ហើយអនុស្សរណៈនៃការយោគយល់គ្នានេះក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការបន្តក្លាយជាប្រទេសនាំមុខមួយលើពិភពលោកពាក់ព័ន្ធនឹងកិច្ចការទាមទារ និងការប្រមូលមកវិញនូវទ្រព្យសម្បត្តិជាតិដែលត្រូវបានលួចចេញពីប្រទេសនាពេលកន្លងមក»។
គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកបានបន្តចុះអនុស្សរណៈនៃការយោគយល់គ្នាលើកទី៤ ទាក់ទងនឹងការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ