ព័ត៌មានជាតិ
ឱកាសក្លាយជាមន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់
ក្រសួងមុខងារសាធារណៈ បានជូនដំណឹងអំពីការប្រឡងប្រជែងជ្រើសរើស មន្ត្រីកសិកម្មឃុំ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការជ្រើសរើសនេះ គឺយោងតាមចំណាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ លើលិខិតរបស់ក្រសួងមុខងារសាធារណៈ អំពីរបាយការណ៍ ស្ដីពី លទ្ធផលនៃកិច្ចប្រជុំពាក់ព័ន្ធនឹងការជ្រើសរើស មន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ ក្នុងឆ្នាំ ២០២៣។

សេចក្ដីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ បានឲ្យដឹងថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើស មន្ត្រីកសិកម្មឃុំ សម្រេចបើកឲ្យមានការប្រឡងប្រជែងជ្រើសរើស មន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ សម្រាប់ប្រភេទក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានជំនាញ/ឯកទេសកសិកម្ម ចាប់ពីវិញ្ញាបនបត្រ បរិញ្ញាបត្ររង ឬសញ្ញាបត្រសមមូល ឲ្យចូលបម្រើការងារនៅតាមឃុំ ស្រុក ខេត្ត ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ឆ្នាំ ២០២៣៕











-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ