Connect with us

ព័ត៌មានជាតិ

ផលិតផលផ្លែឈើ ៨ មុខ ក្នុងខេត្តស្ទឹងត្រែងត្រូវបាននាំចេញលក់នៅលើទីផ្សារបង្កើនចំណូលពលរដ្ឋ

បានផុស

នៅ

កសិករនៅក្នុងភូមិឃុំអូរ ឬស្សីកណ្ដាលស្រុកសៀមបូក ខេត្តស្ទឹងត្រែងបានឱ្យដឹងថា ដំណាំឈើហូបផ្លែទទួលបានទិន្នផលខ្ពស់ និងបានធ្វើការនាំចេញទៅលក់លើទីផ្សារចំនួន ៨ មុខដើម្បីបង្កើនប្រាក់ចំណូលប្រចាំគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងមានប្រសាសន៍ថា មន្ទីរកសិកម្មជំរុញឱ្យបងប្អូនកសិករទាំងអស់នាំគ្នាដាំដំណាំឈើហូបផ្លែ ទៅតាមបច្ចេកទេសកសិកម្ម ដើម្បីឱ្យទទួលបានទិន្នផលខ្ពស់ព្រោះបច្ចុប្បន្នផ្លែឈើចំនួន៨មុខ មានទីផ្សារនាំចេញពីខេត្តស្ទឹងត្រែងបានជួយបង្កើនផ្នែកសេដ្ឋកិច្ចប្រចាំគ្រួសារ។

លោកប្រធានមន្ទីរកបានបញ្ជាក់ថា៖ នៅខេត្តស្ទឹងត្រែងប្រជាកសិករដាំបាន ទុរេន ម្នាស់ ក្រូច ត្របែក ល្មើ ម៉ាក់ប្រាំង -ស្វាយ-និងដូងក្រអូបទទួលបានផលល្អ និងមានទីផ្សារនាំចេញ ស្រួលលក់ទទួលបានប្រាក់ចំណូលខ្ពស់គួរសម។

លោកបន្តថា ពាក់ព័ន្ធនឹងដំណាំទាំងនេះ កសិករយើងមួយចំនួនមានផ្ទៃដីសក្តានុពល អាចដាំដុះបានល្អ តែបងប្អូនយើងមិនទាន់ប្រើប្រាស់ផ្ទៃដីទាំងនោះឱ្យបានទៅតាមការចង់បានទេជារួមមន្ទីរកសិក្ម្មរុក្ខាប្រមាញ់ និងនេសាទខេត្តជំរុញប្រជាពលរដ្ឋដាំដុះដំណាំដែលមានតម្លៃសេដ្ឋកិច្ចល្អហើយនិងមានទីផ្សារ យើងអត់ចង់ឱ្យគាត់ដាំជាដំណាំទូទៅទេ គឺត្រូវដាំដំណាំណាមានទីផ្សារស្រួលលក់កុំឱ្យមានការខាតបង់នៅពេលខាងមុខហើយក្នុងនេះយើងផ្តោតទៅលើដំណាំឈើហូបផ្លែដូចទុរេន ម្នាស់ទឹកឃ្មុំ និងក្រូចជាដើម ព្រោះដំណាំនេះមានតម្លៃទីផ្សារល្អ។

លោក សែ សុភី កសិករដាំដំណាំឈើហូបផ្លែ (ក្រូចថ្លុង) នៅភូមិអូរច្រឡង់ឃុំអូរឬស្សីកណ្តាលបានគាំទ្រការលើកឡើងនេះ ព្រោះកសិករយើងភាគច្រើនមិនបានគិតពីប្រាក់ចំណូលដែលបានមកពីការលក់ដូរ ផលដំណាំពីទីផ្សារមកទេ គឺពួក​គាត់​ដាំគ្រាប់តែបរិភោគនិងលក់ដូរតិចតួចតែប៉ុណ្ណោះ។

លោកបន្តថា ដើម្បីទទួលបានទិន្នផលល្អ និងលក់បានចំណូលខ្ពស់សូមឱ្យប្រជាកសិករយើងផ្លាស់ប្តូរទំលាប់នៃការដាំដុះការជ្រើសរើសពូជ ការថែទាំ ការប្រើប្រាស់ជីកសិកម្ម ការផលិតជីកំប៉ុស ទៅតាមមន្ត្រីជំនាញកសិកម្មបានណែនាំ។

លោកបន្តថា កិច្ចការងារទាំងនេះលោកអាចបង្ហាត់បង្ហាញនិងផ្តល់បទពិសោធន៍ជូនបាន ដើម្បីធ្វើឱ្យដំណាំឈើហូបផ្លែទទួលបានផលល្អទៅតាមរដូវកាល និងលក់បានថវិកាច្រើន ឈ្មួញមិនបង្អាប់ថ្លៃដូចជាក្រូចផ្អែមនេះជាដើម។សូមបញ្ធាក់ថា៖ នៅឆ្នាំ២០២៣នេះកសិករខេត្តស្ទឹងត្រែង ដាំដុះដំណាំឈើហូបផ្លែរយៈពេលវែងបានចំនួន  ៥.៦៤១ហិកតា ដាំថ្មីអនុវត្តបានចំនួន៤៤៩ ហិកតា។

ក្នុងនោះមានទុរេនដាំថ្មី ៥១ ហិកតា សរុប២២៥ ហិកតា ស្វាយកែវរមៀតដាំថ្មី ១១៧ ហិកតា សរុប ៣ ២៦៨ហិកតា ដូង ដាំថ្មី ១៨០ ហិកតា សរុប ៦៣៥ ហិកតា។ ខ្នុរ ដាំថ្មី ១១ ហិកតា សរុប៣៨៤ ហិកតា។

ទៀប ដាំថ្មី ២៧ ហិកតា សរុប ៣៣៧ ហិកតា មៀន ដាំថ្មី ១៣ ហិកតា សរុប ១៤៤ ហិកតា ក្រូច ដាំថ្មី ៣៥ ហិកតា សរុប ៥០៩ ហិកតា ត្របែក ដាំថ្មី ១៥ ហិកតា សរុប ៧០ហិកតា ប័រ សរុប ៥២ ហិកតា ល្មើ សរុប ១៧ ហិកតា និងម្នាស់អនុវត្តបាន ១១៤ ហិកតា៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ​កម្ពុជា និង​ក្រសួងការងារថៃ បើក​កិច្ច​ប្រជុំលើក​កម្ពស់សិទ្ធិពលករដែលធ្វើការនៅប្រទេសថៃ

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ១០ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ចរាចរណ៍១៧ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១៧ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម